សេដ្ឋកិច្ច
ឧកញ៉ា សុង សារ៉ន៖ អេមីរ៉ាតអារ៉ាប់រួម ជាទីផ្សារធំបំផុតក្នុងការនាំចេញអង្ករពីកម្ពុជា
លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារអង្ករដ៏ធំបំផុតមួយនៅមជ្ឈិមបូព៌ាជាសន្តិសុខស្បៀង។ លោកបន្តដូច្នេះថា «យើងកំពុងស្វែងយល់ពីភាពជាដៃគូ ឱកាស សក្ដានុពលលើអង្ករផ្កាម្លិះកម្ពុជា ដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួម»។

លោកឧកញ៉ា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា « ក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើបទបង្ហាញអំពី “សក្តានុពលនៃឧស្សាហកម្មអង្ករកម្ពុជា” ដល់សហគមន៍ធុរកិច្ចនៃប្រទេសអារ៉ាប់រួម។ វាគួរឱ្យចាប់អារម្មណ៍ណាស់»។
លោកឧកញ៉ា សុង សារ៉ន ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) កាលពីថ្ងៃទី២៤ ខែតុលា នៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករប្រមាណជិត ៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២៨៦លានដុល្លារអាមេរិក នាំទៅកាន់គោលដៅចំនួន ៦០ប្រទេស ក្នុងនោះមានតំបន់មជ្ឈិមបូព៌ា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


