សេដ្ឋកិច្ច
អូស្រ្តាលី ផ្តល់ជំនួយឥតសំណង ៦៥លានដុល្លារ អភិវឌ្ឍ៤វិស័យនៅកម្ពុជា
អូស្ត្រាលី បានផ្តល់ជំនួយដល់កម្ពុជា នូវហិរញ្ញប្បទានឥតសំណងចំនួន ៨៧លានដុល្លារអូស្រ្តាលី ស្មើនឹងប្រមាណ ៦៥លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីខែ មិថុនា ឆ្នាំ ២០២២ ដល់ខែ មិថុនា ឆ្នាំ ២០២៧។ ជំនួយនេះតាមរយៈកម្មវិធី CAP RED ជាមូលនិធិក្រសួងការបរទេស និងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រាលី តាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនាពេលឆាប់ៗខាងមុខ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមិនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពីរសៀលថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២។ ដោយនៅក្នុងជំនួបនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវីធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia-Australia Partnership for Resilient Economic Development , CAP RED) program ផងដែរ។

បើតាមលោក Pablo Kang ឯកអគ្គរាជទួតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន ដោយផ្តោតលើវិស័យគោលដៅចំនួន៤ រួមមាន ទី១ ហេដ្ឋារចនាសម្ព័ន្ធ, ទី២ ពាណិជ្ជកម្ម និងវិនិយោគ, ទី៣ កសិកម្ម និងកសិឧស្សាហកម្ម និងទី៤ យេនឌ័រ និងបរិយាបន្ន។

ជាមួយគ្នានេះ លោក ឯកអគ្គរាជទួតអូស្ត្រា ក៏បានលើកឡើងអំពីសមិទ្ធផល និងមានមោទនភាពចំពោះការសម្រេចបានផ្លែផ្ការបស់រាជរដ្ឋាភិបាលទាំងពីរ ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការសម្រេចបាននូវការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ជួយកម្ពុជា ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ការគាំពាំសង្គម, សកម្មភាពកម្ចាត់មីននៅកម្ពុជា, ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថាមពលស្អាត និងវិនិយោគបៃតង និងការជួយរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតប្រកបដោយជោគជ័យរបស់ឯកអគ្គរាជទួតអូស្ត្រាប្រចាំកម្ពុជា រយៈពេល ៤ឆ្នាំ មកនេះ។ លោក ក៏បានអរគុណដល់អូស្រ្តាលី ដែលតែងតែគាំទ្រជួយដល់កម្ពុជា ក្នុងអភិវឌ្ឍលើវិស័យនានា ពិសេសបានផ្តល់ជំនួយជាវ៉ាក់សាំង និងការចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងពេលអន្តរកាលនេះ។
លោករដ្ឋមន្រ្តី បានសម្តែងក្តីមោទនចំពោះចំណងការទូតរវាងប្រទេសទាំងពីរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លោក Pablok Kang រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ CAP RED។
លោករដ្ឋមន្រ្តី បានបន្តថា កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារគោលសម្រាប់រៀបចំយន្តការជាក់ស្តែង ដើម្បីឈានដល់ការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌនៃការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន មានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា នឹងកាន់តែរឹងមាំ ផ្តល់លទ្ធផលជាផ្លែផ្កា ទាំងក្របខណ្ឌទ្វេភាគី ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២១ ការដោះដូរទំនិញពាណិ្ជកម្មសម្រេចបាន ១ ៧០០លានដុល្លារ កើនឡើង០.៤៩% បើធៀបនឹងឆ្នាំ២០២០ មានចំនួន ១.៦៩២លានដុល្លារ៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?