សេដ្ឋកិច្ច
ធនាគារពិភពលោក ផ្តល់ឥណទានជាង ២៧០លានដុល្លារ ស្តារសេដ្ឋកិច្ច និងពង្រឹងភាពធន់នៅកម្ពុជា
ធនាគារពិភពលោក(World Bank) បានសម្រេចផ្តល់ឥណទានចំនួន ២៧៤លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីជួយស្តារសេដ្ឋកិច្ចប្រទេសឱ្យងើបឡើងវិញ ក្រោយរងផលប៉ះពាល់ដោយវិបត្តិនានា។

ធនាគារពិភពលោក មើលឃើញថា ការផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពេលនេះ នឹងជួយដល់កំណែទម្រង់សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់របស់កម្ពុជា។ នេះបើតាមការប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
បើតាមធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជា បានរងនូវការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ២០២០ ជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។
ជាមួយគ្នានេះ សង្គ្រាមអ៊ុយក្រែននៅតែបន្ត ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅអាមេរិកដែលជាទីផ្សារធំរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន ដែលកត្តាទាំងអស់នេះសុទ្ធសឹងតែជះឥទ្ធិពលមិនល្អមកលើវិស័យពាណិជ្ជកម្មរបស់កម្ពុជា ខណៈកម្ពុជាក៏រងគ្រោះខ្លាំងដោយការប្រែប្រួលអាកាសធាតុ។កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៤,៨% នៅឆ្នាំ២០២២ ហើយកើនដល់ ៥,២%នៅឆ្នាំ២០២៣ខាងមុខ។
លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា យុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ក៏ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលនៅឡើយ។ ហិរញ្ញប្បទានរបស់ World Bank នេះ នឹងជួយទ្រទ្រង់ដល់កំណែទម្រង់ ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់រដ្ឋាភិបាលកម្ពុជា។
ធនាគារពិភពលោក កត់សម្គាល់ថា ទោះជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញនៅឆ្នាំ២០២១ និងឆ្នាំ២០២២ក៏ដោយ តែលទ្ធភាពទទួលបានអត្រាកំណើនដ៏រឹងមាំ ដែលកម្ពុជាធ្លាប់មានកាលពីមុនវិបត្តិកូវីដ-១៩ ក្នុងរង្វង់៧% ពិតជានឹងមិនងាយរកបានទេ។
ធនាគារពិភពលោកបានផ្តល់ជំនួយហិរញ្ញប្បទានចំនួនជាង ៦៩លានដុល្លារ កាលពីខែមករា ដើមឆ្នាំ២០២២ ដើម្បីជួយកម្ពុជាក្នុងការធ្វើឲ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធម៌ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងការឆ្លើយតបឲ្យបានរហ័សទៅនឹងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។ ធនាពិភពលោកក៏បានផ្តល់ហិរញ្ញប្បទានចំនួន ១១៣លានដុល្លារ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ សម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជាពីរដំណាក់កាលផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


