សេដ្ឋកិច្ច
ធនាគារ BIDC សាខាក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកដំណើរការជាផ្លូវការហើយ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC Bank) បានបើកដំណើរការសាខាថ្មីបន្ថែមមួយទៀតជាផ្លូវការហើយ គឺធនាគារ BIDC សាខាតាខ្មៅ ដែលមានទីតាំងនៅអគារលេខ២១៨ ផ្លូវជាតិលេខ២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិធនាគារ BIDC បានថ្លែងថា ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ២០០៩មក ធនាគារ BIDC បានប្រតិបត្តិការជាង ១៣ឆ្នាំហើយ និងបានក្លាយទៅជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកម្ពុជា ដែលធនាគារមានទ្រព្យសកម្មសរុបជាង ៨៦០លានដុល្លារ។
លោក ឡាំ វ៉ាន់ហៃ គូសបញ្ជាក់ថា ទីតាំងនៃការបើកដំណើរការធនាគារ BIDC សាខាតាខ្មៅនេះ គឺស្ថិតនៅចំកណ្តាលទីក្រុងតាខ្មៅ ដែលជាទីក្រុងដែលមានការអភិវឌ្ឍខ្លាំង ហើយការពង្រីកខ្លួននេះបានបញ្ជាក់អំពីជំហររបស់ធនាគារ BIDC នៅក្នុងទីផ្សារប្រកួតប្រជែងនៃប្រទេសកម្ពុជា។

លោក បានបន្ថែមថា ជាមួយនឹងបណ្តាញសាខាទាំង៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ធនាគារ BIDC បានផ្តល់ជូនសេវាកម្មនានាជាច្រើន ជាពិសេសមុខងារ eKYC (ការបង្កើតគណនីអនឡាញ) មុខងារ QR code (ការទូទាត់តាមប្រព័ន្ធQR) និងមុខងារ Mobile Banking (កម្មវិធីធនាគារចល័ត) រវាងកម្ពុជា និងប្រទេសវៀតណាម។ លើសពីនេះ ធនាគារ BIDC នឹងបន្តពង្រឹងគុណភាពសេវាកម្ម ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ល្អបន្ថែមទៀតដល់អតិថិជននៃធនាគារ BIDC។
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានបង្ហាញការចូលរួមអបអរសាទរជាមួយភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ BIDC ចំពោះសមិទ្ធផលសម្រេចបានជាច្រើនរបស់ធនាគារ រួមទាំងការពង្រីកបណ្តាញប្រតិបត្តិការ និងទំនើបកម្មសាខាជាបន្តបន្ទាប់។

ត្រង់ន័យនេះ លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា ការណ៍នេះបង្ហាញពីសក្ខីភាពនៃការជឿទុកចិត្តរបស់ភាគទុនិក និងវិនិយោគិនចំពោះធនាគារ BIDC ក៏ដូចជាការរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការសម្រួល និងផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ និងពាណិជ្ជករឲ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់ជាដើម៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


