សេដ្ឋកិច្ច
កម្ពុជារំពឹងខ្ពស់ពីកំណើនទេសចរចិន ក្រោយរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញ
ព្រះរាជាណាចក្រកម្ពុជាមានក្ដីរំពឹងខ្ពស់ពីកំណើនទេសចរចិន បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលជាសញ្ញាវិជ្ជមានមួយទៅរកការបើកប្រទេសឡើងវិញ បន្ទាប់ពីបិទច្រកទ្វារអន្តរជាតិតាំងពីដើមឆ្នាំ ២០២០។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជារំពឹងថា នឹងមានការកើនឡើងច្រើននូវអ្នកទេសចរចិន បន្ទាប់ពីបម្រាមនៅប្រទេសចិនត្រូវបានបន្ធូរបន្ថយ ហើយអ្នកទេសចរចិនពិតជាចង់ធ្វើដំណើរមកម្ពុជា។

ជុំវិញបញ្ហានេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ០២ ខែមករា ម្សិលមិញបានថ្លែងបញ្ជាក់ថា កម្ពុជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរចិន ខណៈដែលចិនត្រៀមបើកប្រទេសឡើងវិញដោយរំហូរប្រជាជនខ្ទង់លាននាក់នឹងធ្វើដំណើរកម្សាន្តនៅលើពិភពលោក។
មុនពេលផ្ទុះជំងឺកូវីដ១៩ កម្ពុជាទទួលទេសចរចិនជាង២លានក្នុងមួយឆ្នាំ។ សម្ដេចតេជោ ហ៊ុន សែន រំពឹងទទួលបានទេសចរចិន២លាននាក់នៅឆ្នាំ២០២៣ ក្នុងចំណោមទេសចរសរុបប្រមាណ៥លាននាក់ ដែលនឹងធ្វើឲ្យកំណើនសេដ្ឋកម្ពុជាផ្ដើមរើបឡើងវិញ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


