សេដ្ឋកិច្ច
វិស័យសេវាកម្មរំពឹងកំណើន ៦,៦ភាគរយ ក្នុងឆ្នាំ ២០២៣នេះ
ក្រសួងសេដ្ឋកិច្ច រំពឹងថា វិស័យសេវាកម្ម នឹងងើបឡើង ៦,៦ភាគរយ នៅក្នុងឆ្នាំ ២០២៣ ពីកំណើន ៤,៣ភាគរយ នៅឆ្នាំ ២០២២។ ការងើបឡើងនេះ ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច។

របាយការណ៍ដដែល បង្ហាញថា ការបន្តងើបឡើងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដោយសារការរំពឹងទុកនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវជាតិ ក៏រំពឹងថា នឹងបន្តងើបឡើងជាមួយនឹងសម្ទុះលឿនជាងទេសចរអន្តរជាតិ ក្រោយការដកចេញរបាំងធ្វើដំណើរផ្សេងៗ និងការវិលត្រឡប់រកប្រក្រតីភាពវិញនៃសង្គមសេដ្ឋកិច្ច។
ជាមួយគ្នានេះ អនុវិស័យលក់ដុំ-រាយ ក៏ត្រូវបានរំពឹងថា នឹងបន្តនិន្នាការកើនឡើង ខណៈដែលការងើបឡើងនៃចំណូលប្រជាជន និងសកម្មភាពចាយវាយក្នុងស្រុកគួបផ្សំនឹងការផ្លាស់ប្តូរឥរិយាបទអាជីវកម្ម ក៏ដូចជាសកម្មភាពទិញលក់បែបប្រពៃណី ដោយជំនួសមកវិញនូវការប្រើប្រាស់ថ្នាលឌីជីថល ដែលការណ៍នេះ នឹងជំរុញបន្ថែមទៀត ដល់សកម្មភាពប្រើប្រាស់ក្នុងស្រុក។
លើសពីនេះទៀត របាយការណ៍បានបញ្ជាក់ថា អនុវិស័យអចលនទ្រព្យ នឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ដោយសារការងើបឡើងរបស់ទុនវិនិយោគពីបរទេស មានកំណើនទាបនៃសកម្មភាពទិញលក់អចលនទ្រព្យ។
ដោយឡែកការដឹកជញ្ជូន និងគមនាគមន៍ ក៏រំពឹងថា នឹងបន្តកើនឡើង ដែលមានការគាំទ្រនៃសកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពគមនាគមន៍ក៏នៅបន្តរក្សានិន្នាការល្អប្រសើរ ដោយសារការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម។ ទន្ទឹមនេះ ការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល នឹងលើកកម្ពស់ការប្រើប្រាស់ទំនិញ និងសេវាឌីជីថល នៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


