សេដ្ឋកិច្ច
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ ចិន ខាតលុយ ៨១ ពាន់លានដុលា្លរក្នុងពេល ២ ឆ្នាំ
បញ្ហាជាប់គាំងអចលនទ្រព្យនៅក្នុងប្រទេសចិន នាំឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ចិន Evergrande ខាតលុយជាង ៨១ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ។

Evergrande បានធ្លាក់ខ្លួនជំពាក់បំណុលយ៉ាងច្រើន ដោយសារតែវិបត្តិអចលនទ្រព្យធ្លាក់ចុះខ្លាំងនៅចិនកាលពីចុងឆ្នាំ ២០២១ ហើយក្រុមហ៊ុនថែមទាំងបានប្រកាសពីកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលដ៏ធំបំផុតរបស់ប្រទេសក្នុងខែមីនា ដើម្បីព្យាយាមបញ្ចប់គម្រោង រួចសងអ្នកផ្កត់ផ្គង់ និងម្ចាស់កម្ចីជាដើម ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Evergrande បានឲ្យដឹងថា ក្រុមហ៊ុនបានខាតបង់ ៦៦.៣៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និង ១៤.៧៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដោយសារតែលទ្ធផលនៃវិស័យអចលនទ្រព្យ ការប្រគល់ដីមកវិញ ការខាតបង់លើទ្រព្យសកម្ម និងការចំណាយហិរញ្ញវត្ថុជាដើម ។

ពាក់ព័ន្ធនឹងបញ្ហាបំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ Evergrande ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ បានក្លាយទៅជាប្រភពនៃការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិស័យអចលនទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិន ។
ស្របពេលជាមួយគ្នានេះ យោងតាមរយៈក្រុមហ៊ុន JPMorgan បានប៉ាន់ប្រមាណថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រហែល ៥០ បានខកខានលើមូលបត្របំណុលក្រៅប្រទេសចំនួន ១០០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈមនុស្សជាច្រើននាក់ទៀត ក៏ត្រូវបានផ្អាកពីការជួញដូរនៅផ្សារហ៊ុនហុងកុងផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC
ចុចអាន ៖ សេដ្ឋកិច្ច ចិន មិនសម្រេចតាមការព្យាករណ៍ឡើយ ស្របពេលយុវជនគ្មានការងារធ្វើក៏កើនឡើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


