សេដ្ឋកិច្ច
ឥណ្ឌា ផ្អាកនាំចេញអង្ករ នាំឲ្យ វៀតណាម រំពឹងរកចំណូលបានជាង ៤ ពាន់លានដុល្លារក្នុងឆ្នាំនេះ
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រំពឹងការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងដល់ ៧.២ លានតោនក្នុងឆ្នាំ ២០២៣ ហើយរកចំណូលបានជាង ៤ ពាន់លានដុល្លារ ស្របពេលដែលឥណ្ឌាផ្អាកនាំចេញអង្កររបស់ពួកគេ ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam ប្រាប់ថា ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌានាំមកនូវឱកាសសម្រាប់ការនាំចេញអង្កររបស់វៀតណាមនៅចុងឆ្នាំនេះ ។
ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ វៀតណាមនាំចេញអង្ករជាង ៤.៤៨ លានតោន ទទួលបានចំណូលជិត ២.៤ ពាន់លានដុល្លារ ពោលកើន ២៨ ភាគរយ ខណៈបរិមាណវិញកើនជាង ១៧ ភាគរយ ។
ការនាំចេញអង្ករកំពុងកើនឡើងយ៉ាងខ្លាំង ស្របពេលដែលតម្លៃអង្ករវៀតណាមក៏កើនឡើងដូចគ្នាពី ៤៩០ ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុន ដល់ជាង ៥៣០ ដុល្លារក្នុងមួយតោននាពេលបច្ចុប្បន្ន ។

ចំណែកយោងតាមសមាគមម្ហួបអាហារវៀតណាមបានឲ្យដឹងថា នៅឆ្នាំនេះ ការនាំចេញអង្ករមានលក្ខខណ្ឌអំណោយផលបំផុត នៅពេលដែលផលិតកម្មក្នុងស្រុកមានការកើនឡើងជាវិជ្ជមាន ខណៈដែលតំបន់ផលិតអង្ករភាគច្រើនបានប្តូរទៅជាពូជដែលមានគុណភាព និងតម្លៃខ្ពស់ ជាពិសេស នៅក្នុងទីផ្សារពិភពលោកបច្ចុប្បន្ន តម្រូវការអង្ករបានកើនឡើងយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ ការនាំចេញអង្ករវៀតណាម មានបរិមាណ ៧.១ លានតោន ជាមួយនឹងតម្លៃ ៣.៤៦ ពាន់លានដុល្លារ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ VN Express
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


