សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ ប្រព័ន្ធធនាគារនៅកម្ពុជា ទទួលផលជាច្រើនពីការរីកច្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ
ការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ នេះបើតាមការលើកឡើងរបស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ លោកស្រី ជា សិរី បានលើកឡើងថា រយៈពេលពីរទស្សវត្សមកនេះ ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានរីកចម្រើនទៅមុខបន្តបន្ទាប់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគុណភាព។ ជាងនេះទៅទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងកការរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម និងបានជំរុញទៅកាន់សមាហរណកម្មតំបន់ និងពិភពលោក ផងដែរ។
ស្របពេលជាមួយគ្នានេះ នៅយុគសម័យសកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ បានបោះជំហានយ៉ាងលឿន ដែលបានក្លាយជាកត្តាលីករជំរុញការគ្របដណ្ដប់ និងតភ្ជាប់សេដ្ឋកិច្ច-សង្គម នៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក។
លោកស្រី ជា សិរី បានបន្តថា ជាក់ស្ដែងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានការធ្វើបដិវត្តកម្ម ក្នុងសេវាផ្ទេរប្រាក់ និងធ្វើការទូទាត់ ទាំងក្នុង និងក្រៅប្រទេស។ ការផ្ទេរប្រាក់ឆ្លង់ដែនកាន់តែរហ័សជាងមុន កម្រៃសេវាទាប និងប្រកបដោយតម្លាភាព ជាពិ សេស ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស។
ទន្ទឹមនឹងនេះ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏មានសក្ដនុពលខ្ពស់ក្នុងការកាត់បន្ថយហិរញ្ញវត្ថុ លើកកម្ពស់ និងទទួលបានសេវា ហិរញ្ញវត្ថុសម្រាប់ប្រជាជន មានប្រាក់ចំណូលទាប និងមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទូទៅ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា សិរី បញ្ជាក់បន្ថែមថា បច្ចេកវិទ្យាហិរញ្ញវត្ថុ បានចូលរួមកាត់បន្ថយថ្លៃដើម និងសេវាហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋមានជីវភាពមធ្យមកម្រិតទាប។ ក្នុងនោះតាមរយៈប្រព័ន្ធបាគងទូទាត់ឆ្លងប្រទេស រួមមាន ប្រទេសថៃ ឡាវ វៀតណាម និងកំពុងបន្តភ្ជាប់ទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូរដទៃទៀត ដើម្បីសម្រួលដល់ ពលករក្រៅប្រទេស អាចផ្ញើប្រាក់មកក្រុមគ្រួសារដោយកម្លៃសេវាទាប ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។
សូមបញ្ជាក់ថា ប្រតិបត្ដិការប្រព័ន្ធបាគងក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានចំនួនជាង ៣៥លានប្រតិបត្តិការ និងទំហំទឹក ប្រាក់ប្រតិបត្ដិការសរុបមានចំនួន ១២,៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៦៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ខណៈប្រាក់ទូទាតឌីជីថលសរុបស្មើរនឹង ៨៩២ ភាគេយនៃ GDP ក្នុងរយៈពេលដូចគ្នា៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


