សេដ្ឋកិច្ច
ឡាវ កំពុងពិចារណាដំឡើងអាករលើតម្លៃបន្ថែម
ក្រសួងហិរញ្ញវត្ថុឡាវកំពុងពិចារណាដំឡើងអត្រាលើអាករតម្លៃបន្ថែម (VAT) ពី ៧ ទៅ ១០ ភាគរយវិញ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងគាំទ្រសេដ្ឋកិច្ចក្នុងប្រទេសផងដែរ ។
ការដំឡើងអាករលើតម្លៃបន្ថែមទៅ ១០ ភាគរយវិញ គឺជាអត្រាពន្ធដើមដែលឡាវបានកំណត់ ចាប់តាំងពីឆ្នាំ ២០១០ ដល់ ២០២១ ខណៈកាលពីឆ្នាំ ២០២២ ឡាវបានអនុម័តអត្រាអាករលើតម្លៃបន្ថែមមកនៅត្រឹមតែ ៧ ភាគរយប៉ុណ្ណោះ ។

ទន្ទឹមនោះ ការដំឡើងដល់អត្រា ១០ ភាគរយវិញនេះ ដោយសារតែតម្លៃបច្ចុប្បន្ន មិនអាចជំរុញកំណើនសេដ្ឋកិច្ចបានដូចទៅនឹងការព្យារករណ៍ទុកមុននោះឡើយ ។ ចំនួនអាជីវកម្មដែលបានចុះបញ្ជីនៅក្រោមច្បាប់អាករលើតម្លៃបន្ថែមបច្ចុប្បន្នមានកម្រិតទាបជាងការរំពឹងទុក ហើយរដ្ឋាភិបាលត្រូវការបង្កើនប្រាក់ចំណូល ដើម្បីកាត់បន្ថយឱនភាពថវិកា និងរក្សាស្ថិរភាពរូបិយប័ណ្ណគីប ។
បើយោងតាមនាយកដ្ឋានហិរញ្ញវត្ថុឡាវបានឲ្យដឹងថា សម្រាប់សេចក្តីព្រាងច្បាប់ថ្មីដើម្បីបង្កើនអត្រាអត្រាអាករលើតម្លៃបន្ថែមនេះរំពឹងនឹងបញ្ចប់នៅឆ្នាំនេះ ហើយនិងចូលជាធរមាននៅដើមឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


