សេដ្ឋកិច្ច
ប្រវត្តិនៃការបង្កើតបណ្ដាញ instagram ដំបូង
បណ្ដាញសង្គម Instagram ជាសមិទ្ធិផលរបស់សហស្ថានិកពីររូបលោក Mike Krieger និង Kevin Systrom ដែលជាអតីតនិស្សិតមហាវិទ្យាល័យ Stanford រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។


មុនពេលបង្កើត Instagram លោក Mike Krieger និង Kevin Systrom ធ្លាប់បង្កើតកម្មវិធីមួយស្រដៀងនឹង Instagram ដែលមានឈ្មោះថា Burbn ។ ក្រោយមកអ្នកទាំងពីរយល់ថា Burbn មិនសូវសំខាន់ រួចក៏បោះបង់កម្មវិធីនេះចោលទៅ។
ស្ថាបនិកទាំងពីររូបនេះបានជួបជជែកគ្នា ដោយមានគម្រោងបង្កើតកម្មវិធីចែករំលែករូបភាពដ៏ធំមួយនៅលើទូរសព្ទដៃ។ បន្ទាប់ពីសាកល្បងអស់រយៈពេលជាច្រើនខែ Instagram សម្រេចបើកឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ តុលា ឆ្នាំ២០១០។ ត្រឹមមួយថ្ងៃដំបូងកម្មវិធីនេះទទួលបានអ្នកប្រើប្រាស់ថ្មីប្រមាណ ២៥,០០០នាក់ ។

ក្រោយពីជោគជ័យ លោក Systrom និង Krieger ទទួលបានទុនវិនិយោគបន្ថែម ទើបពួកគេអាចបង្កើនបុគ្គលិកច្រើនជាងមុន។ រហូតមកដល់ខែមីនា ឆ្នាំ២០១២ បណ្ដាញ Instagram មានអ្នកប្រើប្រាស់ជាង ២៧ លាននាក់។
ក្រោយពេល Instagram ដាក់ឱ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បណ្ដាញនេះត្រូវមានអតិថិជនទាញយកទៅប្រើច្រើនជាងមួយលានដងក្នុងមួយថ្ងៃ។ លទ្ធផលនេះ ធ្វើឲ្យលោក Mike និង Kevin ទទួលបានប្រាក់វិនិយោគ ៥០០ លានដុល្លារបន្ថែមទៀត។
នៅក្នុងខែមេសា ឆ្នាំ២០១២ ក្រុមហ៊ុន Facebook បានដាក់សំណើរទិញយក Instagram ក្នុងតម្លៃ ១ ប៊ីលានដុល្លារអាមេរិកជាប្រាក់សុទ្ធ និងនៅតែផ្តល់សិទ្ធិឱ្យក្រុមហ៊ុននេះបន្តការគ្រប់គ្រងជាឯករាជ្យ ដោយស្ថាបនិករបស់ខ្លួនដដែល។
លុះមកដល់ឆ្នាំ ២០១៨ លោក Mike និង Kevin ដែលជាស្ថានិក Instagram បានលាលែងពីតំណែង ដោយលេចឮពាក្យចចាមអារ៉ាមថា លោកទាំងពីរមានគំនិតមិនចុះសម្រុងជាមួយប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg។ បច្ចុប្បន្នបណ្ដាញ Instagram ត្រូវបានដឹកនាំលោក Adam Msseri ជាប្រធាន។
រាប់តាំងពីដាក់ឱ្យដំណើរការលើកដំបូងនៅឆ្នាំ ២០១០ រហូតមកដល់ទល់នឹងសព្វថ្ងៃ Instagram មានអ្នកប្រើប្រាស់ជាប្រចាំខែជិត ២ ប៊ីលាននាក់ នៅទូទាំងពិភពលោក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


