សេដ្ឋកិច្ច
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កើនភ្ញៀវទេសចរដល់៤០០០នាក់ ក្នុងមួយថ្ងៃ
គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរកើនឡើងពី ២៦០០នាក់ ទៅ ៤០០០នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជា នាពេលនេះ មានកំណើនមធ្យម ដោយភាគច្រើន មកពីតំបន់អាស៊ាន និងចិន។ ដោយក្នុងនោះ ភ្ញៀវចម្រុះជាតិសាសន៍មកពីតំបន់អាស៊ាន មានប្រមាណ ៧២ភាគរយ និងពីតំបន់អឺរ៉ុបមានចំនួន ២៨ភាគរយ។
អ្នកនាំពាក្យអាកាសចរស៊ីស៊ីវិល រំពឹងថា ចំនួនជើងហោះហើរនឹងកើនដល់៤៤ជើង ក្នុងមួយថ្ងៃ (ទ្វេទិស) នៅរដូវរងា (Winter) ២០២៣ នេះ។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៩ កំពុងដំណើរការហោះហើរ រួមមាន ក្រុមហ៊ុន Cambodia Ankor Air, ក្រុមហ៊ុន Thai AirAsia, ក្រុមហ៊ុន Bangkok Airways, ក្រុមហ៊ុន Thai Smile Airways, ក្រុមហ៊ុន Singapore Airlines , ក្រុមហ៊ុន Vietnam Airlines និងក្រុមហ៊ុន Lao Airlines..។
បន្ថែមលើនេះ លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា អាកាសចរស៊ីវិល សង្ឃឹមថា ក្រុមហ៊ុនហោះហើរ នឹងមានការកើនឡើងដល់ ១០ ក្រុមហ៊ុន នៅក្នុងរដូវកាល Winter ក្នុងសប្តាហ៍បន្តបន្ទាប់ខាងមុខ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៥ខែ វិច្ឆិកានេះ អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានដាក់ឱ្យដំណើរការជាផ្លូវការ រយៈពេល ២៩ថ្ងៃហើយ ពោលគឺចាប់ពីថ្ងៃទី ១៦ ខែតុលាមក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ លើទុនវិនិយោគ ១,១ពាន់លានដុល្លារ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ ដោយមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។
តាមការគ្រោងទុក អាកាសយានដ្ឋាននេះ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ព្រឹកស្អែកនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


