សេដ្ឋកិច្ច
វៀតណាម បន្តលើកលែងអាករតម្លៃបន្ថែម ២ ភាគរយទៀតនៅឆ្នាំក្រោយ
វៀតណាមបានសម្រេចបន្តលើកលែងអាករលើតម្លៃបន្ថែម (VAT) ចំនួន ២ ភាគរយទៀតមកនៅត្រឹម ៨ ភាគរយប៉ុណ្ណោះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ ។

ការបញ្ចុះអាករលើតម្លៃបន្ថែម ២ ភាគរយនេះ គឺទៅលើប្រភេទទំនិញ និងសេវាកម្មដែលកំពុងអនុវត្តអត្រាពន្ធលើតម្លៃបន្ថែម ១០ ភាគរយ ប៉ុន្តែលើកលែងក្រុមទំនិញមួយចំនួនរួមមាន ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន សកម្មភាពហិរញ្ញវត្ថុ ធនាគារ មូលបត្រ ធានារ៉ាប់រង អាជីវកម្មអចលនទ្រព្យជាដើម ។
យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការអនុវត្តគោលនយោបាយកាត់បន្ថយអាករលើតម្លៃបន្ថែម ២ ភាគរយក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយចំណូលថវិការដ្ឋប្រមាណ ២៥,០០០ ពាន់លានដុង ឬប្រហែលជាង ១ លានដុល្លារ ។

ដំណោះស្រាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម រួមជាមួយនឹងដំណោះស្រាយពន្ធ ថ្លៃសេវា និងបន្ទុកផ្សេងទៀត កំពុងបង្កើតលក្ខខណ្ឌដ៏អស្ចារ្យដើម្បីជួយអាជីវកម្មកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រាក់ចំណេញ និងបង្កើនសមត្ថភាពជំរុញតម្រូវការ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន បន្ទាប់ពីអនុវត្តការបញ្ចុះអាករលើតម្លៃបន្ថែមរយៈពេល ៣ ខែចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២៣ គោលនយោបាយនេះបានជួយដល់អាជីវកម្ម និងប្រជាជនចំណេញបានទឹកប្រាក់សរុបប្រមាណ ១១.៧០០ ពាន់លានដុង ឬប្រហែលជាង ៤៨ ម៉ឺនដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Economy
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


