សេដ្ឋកិច្ច
សេដ្ឋកិច្ច វៀតណាម នឹងមានកំណើន ៤.៧ ភាគរយក្នុងឆ្នាំនេះ និង ៥ ភាគរយនៅឆ្នាំក្រោយ
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកើនឡើង ៤.៧ ភាគរយនៅឆ្នាំ ២០២៣ និង ៥ ភាគរយសម្រាប់នៅឆ្នាំ ២០២៤ ។ នេះបើយោងតាមរបាយការណ៍ស្ថិតិសេដ្ឋកិច្ចចុងក្រោយបំផុតសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ដែលចាត់តាំងដោយវិទ្យាស្ថាន Chartered Accountants នៅប្រទេសអង់គ្លេស និងក្រុមអ្នកវិភាគ Oxford Economics ។

ដោយឡែកតាមរយៈកាសែតអនឡាញ VietnamNet វិញបានចុះផ្សាយ ទស្សនវិស័យសេដ្ឋកិច្ចវៀតណាម នឹងមានភាពភ្លឺស្វាង ប៉ុន្តែកំណើនទាំងមូលនៅមិនទាន់អាចងើបឡើងដល់កម្រិតមុនកូវីដដែលមានចំនួន ៧ ភាគរយ វិញបានឡើយ ។
ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមនៅក្នុងឆ្នាំនេះ មានដល់ ៥.២ ភាគរយ និងកំណើន ៦ភាគរយនៅឆ្នាំក្រោយ ខណៈរដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅកំណើនរបស់ខ្លួនចន្លោះពី ៦ ទៅ ៦.៥ ភាគរយ នៅឆ្នាំក្រោយ ។
គួរបញ្ជាក់ថា ទោះបីជាមានកំណើនទាបជាងនិន្នាការក៏ដោយ ប៉ុន្តែរបាយការណ៍បង្ហាញថា អភូតហេតុនៃកំណើនសេដ្ឋកិច្ចវៀតណាម នៅតែអាចកើតមានឡើងគ្រប់ពេល ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


