Connect with us

សេដ្ឋកិច្ច

GDP វៀតណាមក្នុងឆ្នាំ​នេះសម្រេចបានក្រោមគោលដៅកំណត់

បានផុស

នៅ

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ផលិតផលក្នុងស្រុបសរុប (GDP) របស់វៀតណាមបានកើនឡើង ៥.០៥ ភាគរយក្នុងឆ្នាំ ២០២៣ នេះ ប៉ុន្តែទាបជាងគោលដៅកំណត់ចំនួន ១ ភាគរយ ខណៈ GDP នៅក្នុងត្រីមាសចុងក្រោយបានកើនឡើង ៦.៧២ ភាគរយពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាកំណើន ៥.០៥ ភាគរយនេះគឺលើសតែក្នុងឆ្នាំ ២០២០ និង ២០២១ ប៉ុណ្ណោះ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ ១៩ ។

បច្ចុប្បន្ន GDP របស់វៀតណាមមានចំនួន ៤៣០ ពាន់លានដុល្លារ ខណៈ GDP សម្រាប់មនុស្សម្នាក់គឺមាន ៤,២៨៤ ដុល្លារ កើនឡើង ៣.៨៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ ចំណែកផលិតភាពការងារជាមធ្យមគឺ ៨,៣៨០ ដុល្លារ កើនឡើង ៣.៣៨ ភាគរយ ។

ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលវាស់វែងអតិផរណាបានកើនឡើង ៣.២៥ ភាគរយ ទាបជាងគោលដៅរបស់រដ្ឋដែលរក្សាឲ្យនៅក្រោម ៤ ភាគរយ ។

ចំពោះវិស័យសេវាកម្ម បានកើនឡើង ៦.៨២ ភាគរយ ដោយសារតែការកើនឡើងនៃការលក់រាយ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង ។

សម្រា​ប់ឧស្សាហកម្ម និងសំណង់ បានប្រឈមមុខនឹងបញ្ហា ចំពេលដែលតម្រូវការធ្លាក់ចុះ ពោលកើនឡើងត្រឹមតែ ៣.០២ ភាគរយប៉ុណ្ណោះ ខណៈការផលិតបានឈានដល់អត្រាកំណើនទាបរយៈពេល ១៣ ឆ្នាំគឺ ៣.៦២ ភាគរយ ។

ដោយឡែក ពាណិជ្ជកម្មបានធ្លាក់ចុះ ៦.៦ ភាគរយ មកនៅត្រឹម ៦៩៣ ពាន់លានដុល្លារ ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក ហើយអតិរេកពាណិជ្ជកម្មបានឈានដល់ ២៨ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម