Connect with us

សេដ្ឋកិច្ច

​ការនាំចេញបន្ទះឈីបរបស់ កូរ៉េខាងត្បូង នៅខែកុម្ភៈ កើនឡើងលើសការរំពឹងទុក

បានផុស

នៅ

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានបង្ហាញកាលពីពេលថ្មីៗនេះថា កំណើននៃការនាំចេញរបស់កូរ៉េខាងត្បូងនៅក្នុងខែកុម្ភៈមានការកើនឡើងលើសពីការព្យាករណ៍លើទីផ្សារ ដោយសារតែកំណើននៃតម្រូវការបន្ទះឈីប ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី​២ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ របស់អាស៊ីនេះបានកើនឡើង ៤.៨ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដល់ ៥២.៤១ ពាន់លានដុល្លារ ដោយលើសពីការរំពឹងទុក ១.៩ ភាគរយ បើទោះបីជាការដឹកជញ្ជូនទៅកាន់ប្រទេសជិតខាងចិនបានធ្លាក់ចុះ ២.៤ ភាគរយ ប៉ុន្តែទំនិញដែលដឹកទៅសហរដ្ឋអាមេរិកកើនឡើង ៩.០ ភាគរយ ខណៈការនាំចូលបានធ្លាក់ចុះ ១៣.១ ភាគរយ មកនៅត្រឹម ៤៨.១ ពាន់លានដុល្លារ ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានកែប្រែឲ្យមានថ្ងៃឈប់សម្រាកតិចជាងមុននៅក្នុងខែកុម្ភៈឆ្នាំនេះ ដែលជាហេតុធ្វើឲ្យមានការកើនឡើងនៃការនាំចេញជាងខែមករា ខណៈកំណើនការនាំចេញខែកុម្ភៈដែលកើតចេញពីការកែសម្រួលនៃថ្ងៃធ្វើការគឺមាន ១២.៥ ភាគរយដែលលឿនជាង ៥.៧ ភាគរយនៃខែមករា ។

គួរបញ្ជាក់ថា កំណើននៃការនាំចេញដ៏រឹងមាំ ដោយសារការកែសម្រួលថ្ងៃឈប់សម្រាក គឺជាការកើនឡើងនៃការលក់បន្ទះឈីប ៦៦.៧ ភាគរយ និងផលិតផលមានតម្លៃខ្ពស់ផ្សេងទៀត ហើយការស្ទុះងើបឡើងវិញក្នុងការលក់នៅក្រៅប្រទេសនៅឆ្នាំនេះ អាចជួយជំរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងទាំងមូល ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម