ព័ត៌មានជាតិ
ការដាំដុះបន្លែបង្ការត្រូវរូតរះដាំពីដើមដៃតាមតម្រូវការទីផ្សារទើបលក់បានចំណេញមិនខាតបង់
លោក ពេជ្រ ស្រឿន ជាប្រជាកសិករម្នាក់ កំពុងប្រមូលផលពោតក្នុងចម្ការ លើខ្នងកោះតាមមាត់ ទន្លេ ក្នុងភូមិកោះក្របីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា នៅក្នុងឆ្នាំនេះ លោកបានដាំពោតលើផ្ទៃដីចម្ការចំនួន ៣ សិនដែលមកដល់ពេលនេះកំពុងប្រមូលផលហើយ ដែលក្នុងមួយសិនអាចប្រមូលផលបានពី៥ទៅ៦ស្លឹក។ ប៉ុន្តែសព្វថ្ងៃនេះតម្លៃពោតនៅក្នុងទីផ្សារចុះថោកខ្លាំងណាស់គឺក្នុងមួយផ្លូន ៥២ផ្លែ គិតទាំងក្បាច់លក់បោះដុំបានថ្លៃពី១៦០០០ ទៅ ១៨០០០ រៀលតែប៉ុណ្ណោះ ។ តែគ្រាន់បើជាងឆ្នាំទៅ ដែលក្នុងមួយផ្លូនលក់បានតែថ្លៃពី ១២០ ០០រៀល ទៅ១៤០០០រៀលប៉ុណ្ណោះ។ ដូច្នេះបើប្រៀបធៀបទៅនឹងការចំណាយវិញ គឺត្រូវចាយលើការភ្ជួររាស់ ការបូមទឹកស្រោចស្រពការបាញ់ថ្នាំនិងដាក់ជីផងនោះគឺមិនបានចំណេញនោះទេ។ គ្រាន់តែទប់ទល់ដូចនេះ ឆ្នាំក្រោយប្រហែលជាគាត់មិនបានដាំដំណាំពោតនេះទៀតទេ ។

ដោយឡែកក្រៅពីដំណាំពោតគាត់ក៏បានដាំម្ទេសប្លោកចំនួន៣សិនផងដែរ ដែលសព្វថ្ងៃនេះម្ទេស ប្លោកមាន តម្លៃខ្ពស់គួរសមដែរគឺក្នុងមួយគីឡូពី២៨០០ ទៅ ៣០០០ រៀល។ ចំណែកស្ត្រីឈ្មោះ សំ ច្រឹប ជាភរិយាបុរសម្ចាស់ចម្ការពោតខាង លើបានឱ្យដឹងដែរថា ការលក់ផ្លែពោតបោះឱ្យម៉ូយ មានតម្លៃថោកប៉ុន្តែបើគេយកទៅលក់រាយវិញគឺមួយផ្លូនបានតម្លៃ ២ ម៉ឺនរៀល ។ ចំណែកអ្នកយកទៅស្ងោរលក់ឬអាំងលក់វិញ ក្នុងពោតមួយផ្លែគេអាចលក់បានពី ១០០០ ទៅ ១៥ ០០ រៀល គឺបានចំណេញជាងអ្នកខំដាំពោត ។

កសិករទាំងពីរនាក់ប្ដីប្រពន្ធខាងលើជាអ្នកដាំពោតនិងដាំម្ទេសប្លោកក៏សូមអំពាវនាវផងដែរដល់ប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយទប់ស្កាត់បន្លែបង្ការផ្សេងៗដែលនាំចូលពីប្រទេសជិតខាង ។ នឹងប្រសិន បើទប់ស្កាត់បាននោះគឺប្រជាកសិករនៅក្នុងស្រុកពិតជាសប្បាយរីករាយណាស់ គឺលក់ដូរកសិផលរបស់ពួកខ្លួនបានតម្លៃគួរសមដែរអាចនឹងជួយផ្គត់ផ្គង់ជីវភាពរស់នៅបានយ៉ាងល្អប្រសើរ ។
ទាក់ទងនឹងសំណូមពររបស់កសិករខាងលើនេះ លោក ងិន ហ៊ុន ប្រ ធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងកន្លងមកក៏ធ្លាប់លើកឡើងថាធម្មតាទេទីផ្សារសេរី កាលណាបន្លែបង្ការសំបូរគឺវាចុះថោកហើយ តែបើការដាំដុះពីដើមដៃពិតជាបានថ្លៃខ្ពស់។ ដូចនេះប្រជាកសិករយើងគួរតែជ្រើសរើសរកដំណាំណាដែលមានតម្លៃល្អនៅក្នុងទីផ្សារទៅតាមពេលវេលានិងទៅតាមតម្រូវការទើបការដាំដុះបន្លែបង្ការនឹងទទួលបានផលចំណេញមិនខាតបង់ ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ