សេដ្ឋកិច្ច
កម្ពុជានឹងចាប់យកទីផ្សារអារ៉ាប៊ីសាអ៊ូឌីតដើម្បីពង្រីការនាំចេញអង្ករប្រណិតទៅកាន់ប្លុកមជ្ឈឹមបូព៌ា និងអាហ្វ្រិក
អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានលើកឡើងថា កម្ពុជាកំពុងសំឡឹងចាប់យកសក្តានុពលនៃការនាំចេញប្រភេទអង្ករប្រណិតទៅកាន់ទីផ្សារអារ៉ាប៊ីសាអ៊ូឌីតដើម្បីពង្រីកការនាំចេញទៅកាន់ប្រទេសនេះ បណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និងសម្រាប់នាំចេញទៅបណ្តាប្រទេសនៅទ្វីបអាហ្រ្វីក។

លោក លន់ យ៉េង អគ្គលេខាធិការរបស់ CRF បានថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីក្រុមហ៊ុននាំចេញអង្ករចំនួនបួនបានចូលរួមក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីពេលថ្មីៗនេះ។
លោកបានមានប្រសាសន៍ថា៖«កម្ពុជានឹងចាប់យកសក្តានុពលនៃការនាំចេញប្រភេទអង្ករប្រណិតទៅកាន់ទីផ្សារអារ៉ាប៊ីសាអ៊ូឌីតនេះគឺជាទីផ្សារដ៏មានសក្តានុពលខ្លាំងសម្រាប់អង្ករកម្ពុជាយើងទៅកាន់ប្រទេសនេះ ទៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និងក៏ជាច្រកសម្រាប់នាំចេញទៅបណ្តាប្រទេសនៅទ្វីបអាហ្រ្វីកមួយចំនួនផងដែរ ក្រោយពីយើងបានចូលរួមតាំងពិពរ័ជាលើកដំបូងកាលពីពេលថ្មីៗនេះ។ យើងដឹងហើយថា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសមួយធំជាងគេនិងក៏មានចំនួនប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចរបស់គាត់ក៏រីកចំរើនខ្លាំងនៅក្នុងចំណោមប្រទេសនៅមជ្ឈឹមបូព៌ា»។
បើយោងតាមតាមលោក យ៉េង ការនាំចេញអង្កររបស់កម្ពុជាក្នុង៤ទៅ៥ឆ្នាំចុងក្រោយនេះទៅមជ្ឈឹមបូព៌ា គឺនាំទៅអារ៉ាប៊ីសាអូឌីតច្រើនជាងគេគឺជិត១ម៉ឺនតោនក្នុង១ឆ្នាំៗ។ លោកថានៅក្នុងកំឡុងពេលតាំងពិរ័ពិពរ័នេះ បណ្តាក្រុមហ៊ុនរបស់កម្ពុជាក៏បានជជែកគ្នាច្រើនជាមួយក្រុមហ៊ុននាំចូលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតពាក់ព័ន្ធទៅនឹងតម្លៃនៃអង្កររបស់កម្ពុជាផងដែរ។

«ជារួមយើងឃើញថាសក្តានុពលសម្រាប់ទីផ្សារនេះគឺធំនិងល្អសម្រាប់ទីផ្សារអង្កររបស់ កម្ពុជាយើងនាពេលអនាគត។ លើសពីនោះយើងអាចពង្រីកទីផ្សារបានធំលឿន ប្រសិនយើង អាចចាប់បានទីផ្សារនេះបន្ថែមទៀត»។ នេះបើយោងតាមលោកលន់ យ៉េង។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានថ្លែងក្នុងពិធីមួយនៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួមកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា កម្ពុជាមានក្តីសង្ឃឹមថា មានការបញ្ជារទិញអង្ករ និងនាំចេញបន្ថែមទៀតនៅពេលអនាគត ហើយក៏សូមស្នើឲ្យក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ពួតដៃគ្នាក្នុងការជំរុញ និងការអភិវឌ្ឍន៍វិស័យអង្ករនិងកេរ្តិ៍ អង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិពិសេស ទីផ្សារអេមីរ៉ាត់អារ៉ាប់រួម។

បើយោងតាម CRF សម្រាប់ការនាំចូលអង្ករនៃទីផ្សារមជ្ឈឹមបួព៌ាបានកើនឡើង១ ៣៩៨ តោននៅឆ្នាំ២០១៥ កើនដល់ ៧ ៦២១ តោននៅឆ្នាំ២០២៣ និងទីផ្សារតំបន់អាហ្រ្វិកកើនពី ៤ ២៨៤ តោននៅឆ្នាំ២០១៥ កើនដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣។
របាយការណ៍របស់ CRF បានបង្ហាញថា កម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


