សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជាចេញចំណាត់ការឱ្យក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរកែទម្រង់ ដើម្បីការពារផលប្រយោជន៍អ្នកវិនិយោគ
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានបង្គាប់ឱ្យក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) ធ្វើការកែទម្រង់រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន អភិបាលកិច្ចសាជីវកម្ម ក្រុមហ៊ុន និងគណៈគ្រប់គ្រងក្រុមហ៊ុន និងរៀបចំឯកសារផ្សេងៗនៅក្រសួង-ស្ថាប័នមានសមត្ថកិច្ចឱ្យស្របតាមច្បាប់ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុន និងការពារផលប្រយោជន៍របស់អ្នកវិនិយោគ។

តាមរយៈគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិនៃក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ក្រុមហ៊ុនបានទទួលការកាត់កងទ្រព្យពីកូនបំណុល និងបុគ្គលធានា ដែលរួមមានអចលនវត្ថុ និងភាគហ៊ុននៅក្នុងក្រុមហ៊ុន។
និយ័តករមូលបត្រកម្ពុជា តម្រូវឱ្យរៀបចំផ្ទេរទ្រព្យទាំងនោះមកជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ និងបានចាត់តាំងក្រុមហ៊ុន អេស៊ា ផេស៊ីហ្វិក ប្រផឺធី អឺព្រេហ្សល ឯ.ក ដែលមានអាជ្ញាបណ្ណវាយតម្លៃពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ធ្វើ ជាក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដើម្បីចុះទៅពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង និងវាយតម្លៃទ្រព្យសកម្មដែលជាអចលនវត្ថុ ទទួលបានរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ស្របតាមលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈ។
ជាក់ស្តែង ទ្រព្យដែលគណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិប្រមូលកាត់កងបាន គឺមានពិតប្រាកដ ហើយទ្រព្យដែលប្រមូលបានជា អចលនវត្ថុ គឺត្រូវបានធ្វើការវាយតម្លៃតាមវេលាកាល ៣ ផ្សេងគ្នា ដើម្បីដឹងអំពីស្ថានភាពបម្រែបម្រួលតម្លៃនៃទ្រព្យ នៅមុន បច្ចុប្បន្ន និងអនាគតខាងមុខ ធានាបាននូវភាពប្រក្សត្យនៃតម្លៃទ្រព្យ ដូចមានរបាយការណ៍វាយតម្លៃ អចលនវត្ថុភ្ជាប់មកជាមួយ (សូមស្កែន QR Code ខាងក្រោម ដើម្បីទទួលបានរបាយការណ៍វាយតម្លៃ)។
និយ័តករមូលបត្រកម្ពុជា បានបង្គាប់ទៅក្រុមហ៊ុនឱ្យប្រមូលទ្រព្យពីកូនបំណុលពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន ព្រមទាំង តម្រូវឱ្យធ្វើការរៀបចំវេចខ្ចប់ បែងចែក និងបង្កើតសិទ្ធិរបស់វិនិយោគិន/អ្នកផ្តល់កម្ចី លើទ្រព្យសកម្មទាំងនេះតាម កញ្ចប់មូលនិធិនីមួយៗដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិន និងអ្នកពាក់ព័ន្ធស្របច្បាប់ ទាំងអស់មុននឹងស្នើសុំការទទួលស្គាល់ពី និយ័តករមូលបត្រកម្ពុជា ស្របតាមច្បាប់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


