សេដ្ឋកិច្ច
កសិករទម្លាយរឿងដំឡូងមីធ្លាក់តម្លៃខ្លាំង ស្ទើរតែថៃឈប់ទទួល ដោយសារឈ្មួញកណ្តាល
កសិករមួយរូបទៀត នៅស្រុកសំពៅលូន ខេត្តបាត់ដំបង សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅពេលថ្មីៗនេះលោក និងកសិករផ្សេងទៀត បានទទួលព័ត៌មានពីខាង សាយឡូ ថា ដំឡូងមីធ្លាក់តម្លៃស្ទើរមិនគួរឱ្យជឿ គឺមើមស្រស់ ១ គីឡូក្រាមបានថ្លៃចន្លោះពី ១០០ រៀល ដល់ ១២០ រៀលប៉ុណ្ណោះ ធ្វើឱ្យលោកបាក់ទឹកចិត្តស្ទើរភ្ជួរចោលទាំងអស់។

កសិករស្រុកភ្នំព្រឹក លោក រិដា បន្ថែមថា ឆ្នាំនេះដំឡូងមី ១ គីឡូក្រាម បានថ្លៃចន្លោះពី ១២០ ទៅ ១៣០ រៀល ខណៈឆ្នាំមុនលក់បាន ១ គីឡូក្រាមចន្លោះពី ៤៥០ ទៅ ៥០០ រៀល។

លោកបន្តថា៖ “តាមខ្ញុំសង្កេតមើលឃើញថា បញ្ហាដំឡូងធ្លាក់ថ្ងៃដល់កម្រិតនេះ គឺដោយសារតែទង្វើក្រុមឈ្មួញកណ្តាល ខ្ញុំបានដឹងពីអ្នកសាយឡូ ទទួលទិញគេប្រាប់ខ្ញុំថា មានឈ្មួញមួយចំនួនដឹកទៅលក់ឱ្យថៃ បានលាយដីខ្សាច់ ទើបឱ្យខាងថៃអស់ជំនឿ។ ឈ្មួញបែបនេះគួរចាប់ដាក់គុក ដោយសារតែផលប្រយោជន៍ខ្លួន បំផ្លាញផលប្រយោជន៍សាធារណៈ ហើយខ្ញុំនៅចាំថា កាលប៉ុន្មានឆ្នាំមុន នៅស្រុកកំរៀង សមត្ថកិច្ចបានបង្ក្រាបម្តង ករណីដូចគ្នានេះ”។

ចុងក្រោយ កសិកររូបនេះសំណូមពរដល់ម្ចាស់ សាយឡូ ដែលជាឈ្មួញកណ្តាលមួយចំនួន គួរបញ្ឈប់នូវទង្វើថោកទាបនេះ ដែលបានបំផ្លាញសេដ្ឋកិច្ចគ្រួសាររបស់កសិករយ៉ាងធ្ងន់ធ្ងរ ហើយលោកក៏សុំឱ្យអាជ្ញាធរសមត្ថកិច្ច ពិនិត្យលើករណីនេះផង ចៀសវាងបិទទីផ្សាររបស់កសិករ ដោយសារតែទង្វើឈ្មួយមួយក្តាប់តូចរកសុីបែបនេះបន្តទៀត។ កសិកររូបនេះបន្តថា ក្នុងឆ្នាំ២០២៤ នេះ អាកាសធាតុបានប្រែប្រួលកម្តៅដែលមិនធ្លាប់កើតមានសម្រាប់កម្ពុជា បានបង្កឱ្យដំណាំកសិកម្មមានផលប៉ះពាល់លើសពីឆ្នាំមុនៗ បានច្រានសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករ ឱ្យដើរថយក្រោយ គួរឱ្យព្រួយបារម្ភ ជាពិសេសលើផលដំណាំដំឡូងមី និងផលដំណាំពោត ដែលកសិករក្នុងខេត្តបាត់ដំបង និយមដាំភាគច្រើន គួរតែមានតម្លៃទីផ្សារល្អ ឱ្យសមស្របតាមការខិតខំថែទាំរបស់កសិករ។

មន្ត្រីនៃកសិកម្មខេត្ត លោក ហេង សសិទ្ទ ធ្លាប់បានប្រាប់ កម្ពុជាថ្មី ថា ការលក់មើមដំឡូងស្រស់របស់កសិករ ជាការចំណេញ ថវិកាជួលកម្មករជញ្ច្រាំហាល និងចំណេញពេលវេលាផង ហើយបើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មិនមានការនាំចេញមើមដំឡូងមីស្ងួតទៅលក់ឱ្យប្រទេសថៃទេ។ ការប្រមូលទិន្នផលដំឡូងមីទៅលក់ឱ្យភាគីថៃ មានតែច្រកអន្តរជាតិភ្នំដី (គីឡូ១៣) មួយប៉ុណ្ណោះ ក្នុងចំណោមច្រកនាំផលិផលកសិកម្មចំនួន៤។ ខណៈការនាំចេញ មើមដំឡូស្រស់ពេលនោះ បាននាំចេញក្នុង ១ ថ្ងៃចំនួន ៦០០ តោន។ បើគិតត្រឹមថ្ងៃទី៣១ ខែមីនា ការនាំចេញមើមដំឡូងមីស្រស់ មានបរិមាណកសិផលសរុប ចំនួន ១២៩,៧៥ តោន ក្នុងតម្លៃដែលកសិករទទួលយកបាន។

ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) មានទីតាំងនៅភូមិ គីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលួន ខេត្តបាត់ដំបង នៅទល់មុខច្រកទ្វារព្រំដែនអន្តរជាតិ “បានខៅឌិន” ស្ថិតក្នុងភូមិ ខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


