ព័ត៌មានអន្ដរជាតិ
វៀតណាម ហ្វីលីពីន ព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធឧស្សាហកម្មអង្ករ
រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធឧស្សាហកម្មអង្កររវាងប្រទេសទាំង២ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទៅជាដៃគូវិនិយោគក្នុងឧស្សាហកម្មអង្ករ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការឯកភាពនេះ ធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារនៅទីក្រុងហាណូយ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Lê Minh Hoan និងរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr។
វាស្របទៅនឹងសំណើរបស់លោក Francisco ដែលបានសុំឱ្យវៀតណាមបង្កើតសម្ព័ន្ធភាពឧស្សាហកម្មអង្កររវាងប្រទេសទាំង២ ដើម្បីនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មអង្ករទៅជាដៃគូវិនិយោគ ក្នុងបំណងដោះស្រាយបញ្ហាប្រឈមនានា ដែលឧស្សាហកម្មកសិកម្មហ្វីលីពីនកំពុងជួបប្រទះ រួមទាំងផលិតភាពទាប និងផលិតកម្មររាត់ររាយ ដែលសុទ្ធតែជាបន្ទុកលើសន្តិសុខស្បៀង។
លោក Hoan យល់ស្របជាមួយ លោក Francisco ដោយបាននិយាយថា ភាពជាដៃគូវិនិយោគក្នុងឧស្សាហកម្មអង្ករ នឹងអនុញ្ញាតឱ្យវៀតណាមបញ្ជូនបច្ចេកវិទ្យាបង្កើនប្រសិទ្ធភាពសង្វាក់ផលិតកម្មស្រូវទៅហ្វីលីពីន បន្ថែមពីលើការនាំចេញអង្ករតែមួយមុខ។

រដ្ឋមន្រ្តីវៀតណាមដដែល បាននិយាយថា ឧស្សាហកម្មអង្ករវៀតណាមកំពុងមានការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងផលិតកម្ម ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ទីផ្សារពិភពលោក រសនិយមរបស់អ្នកប្រើប្រាស់ ក៏ដូចជាការប្រែប្រួលអាកាសធាតុជាដើម។
លោក Hoan បានថ្លែងថា ហ្វីលីពីនគឺជាប្រទេសនាំចូលអង្ករដ៏ធំបំផុតរបស់វៀតណាម ដោយរួមចំណែកពី ៣៥-៤០ ភាគរយនៃការនាំចេញអង្ករសរុបរបស់ប្រទេស។ ឆមាសទី១ឆ្នាំនេះ វៀតណាមនាំចេញអង្ករប្រមាណ ៤,៦៨ លានតោន ក្នុងតម្លៃ ២,៩៨ ប៊ីលានដុល្លារ ដោយកើនឡើង ១០៤ ភាគរយ។
ជុំវិញបញ្ហានេះដូចគ្នា លោក Francisco បានគូសបញ្ជាក់ថា ហ្វីលីពីនបាននាំចូលអង្ករចំនួន ២,១៧ លានតោននៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយ ១,៥៩ លានតោនក្នុងនោះ នាំចូលពីវៀតណាម ដែលជាប្រទេសផ្គត់ផ្គង់អង្ករធំជាងគេដល់ហ្វីលីពីន អស់រយៈពេលរាប់សិបឆ្នាំមកហើយ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


