ព័ត៌មានជាតិ
ក្រុមហ៊ុនចិន ៤០ ចង់វិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា
ក្រុមហ៊ុនចិនចំនួន ៤០ មានបំណងចង់វិនិយោគក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា ដូចជាការផលិតសម្លៀកបំពាក់ អាវរងារ និងស្បែកជើងជាដើម។

នៅក្នុងជំនូបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ៤០ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ លោក ជា វុទ្ធី លើកឡើងថា នេះជាលើកទី២ហើយ ក្នុងរយៈពេល ៣ ខែដែលលោកបានទទួលជួបគណៈប្រតិភូដឹកនាំដោយ សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល នាំចេញវាយនភ័ណ្ឌ ដែលការណ៍នេះ បង្ហាញពីឆន្ទៈក្នុងការស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។
លោក ជា វុទ្ធី បានបញ្ជាក់ថា រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ ហើយក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងអំណោយផលនៃច្បាប់វិនិយោគកម្ពុជា។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ការដោះដូរទំនិញទ្វេភាគីរវាងប្រទេសកម្ពុជា-ចិនសម្រេចទឹកប្រាក់បានជាង៧,៣ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២៤នេះកើនឡើងជិត១៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


