ព័ត៌មានជាតិ
ធនាគារជាតិកម្ពុជានិងធនាគារកណ្តាលទីម័រខាងកើតចុះអនុស្សរណៈយោគយល់គ្នាលើវិស័យហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលទីម័រខាងកើត បានឯកភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

កិច្ចប្រជុំទេ្វភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Hélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត ផ្តោតលើ កិច្ចសហការមានជាអាទិ៍៖ ១. ប្រតិបត្តិការធនាគារកណ្តាល, ២. ការតភ្ជាប់ការទូទាត់សងប្រាក់, ៣. នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល, ៤. ការត្រួតពិនិត្យធនាគារ, ៥. បរិយាបន្នហិរញ្ញវត្ថុ, និង៦. ការអភិវឌ្ឍធនធានមនុស្ស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានបន្តថា តាមរយៈអនុស្សរណៈយោគយល់នេះ មន្ត្រីជំនាញនៃធនាគារកណ្តាលទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាប្រចាំ ការចែករំលែកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍និងចំណេះដឹងលើការងារបច្ចេកទេស ជាដើម។

គួរបញ្ជាក់ថា នេះ គឺជាកិច្ចប្រជុំលើកដំបូងរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រខាងកើត ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការវិវត្តនៃវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើការចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្ត្រនៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដុល្លារូបនីយកម្ម ដែលមានអត្ថប្រយោជន៍សម្រាប់ធនាគារកណ្តាល និងប្រទេសទាំងពីរ៕

អត្ថបទ៖សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


