ព័ត៌មានជាតិ
រោងចក្រក្នុងវិស័យកម្មន្តសាលកើនឡើង ១៧៨ រោងចក្រនៅឆមាសទី១ ឆ្នាំនេះ
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ រោងចក្រនៅក្នុងវិស័យកម្មន្តសាលមានចំនួន ២.១៧៥ រោងចក្រ បានកើនឡើងចំនួន ១៧៨ រោងចក្រ បើធៀបទៅនឹងដំណាច់ឆ្នាំមុនដែលមានចំនួន ១.៩៩៧ រោងចក្រ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

ប្រភពដដែលបានបង្ហាញថា វិស័យកម្មន្តសាលមានកំណើន ៧,៣ ភាគរយ ដែលគាំទ្រជាចម្បងដោយផលិតកម្មកម្មន្តសាលសម្រាប់ការនាំចេញ(៧,៧%) ក្នុងនោះផលិតផលកាត់ដេរសម្រាប់នាំចេញកើន ១៧ ភាគរយ ខណៈដែលផលិតផលមិនមែនកាត់ដេរថយចុះ ៨ ភាគរយ។ ចំណែកឯផលិតផលកម្មន្តសាល សម្រាប់បម្រើទីផ្សារក្នុងស្រុក មានកំណើន ៦ ភាគរយ។
លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពាណិជ្ជកម្មនាំចេញទៅទីផ្សារអន្តរជាតិរបស់កម្ពុជាមានកំណើន ក្នុងនោះការនាំចេញផលិតផលវិស័យមិនមែនកាត់ដេរ ដែលមានដូចជា កង់ សូឡា និងគ្រឿងអេឡិកត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់។
អ្នកនាំពាក្យរូបនេះបាន បញ្ជាក់ថា កំណើននៃការនាំចេញវិស័យមិនមែនកាត់ដេរ គឺជារចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីមួយ ដែលបង្កើតតម្លៃបន្ថែមសម្រាប់ប្រជាជនកម្ពុជា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីថា យន្តការរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី មានភាពល្អប្រសើរទាក់ទងនិងការដោះស្រាយវិវាទ ព្រមទាំងការវិនិយោគថ្មីៗ ពីបណ្ដារប្រទេសមួយចំនួនជំរុញឱ្យសង្វាក់ផលិតកម្មកើនឡើង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លើកឡើងថា វិស័យមិនមែនកាត់ដេរ និងវិស័យកមន្តសាល ជាវិស័យដែលមានផលិតកម្មរឹងមាំរយៈពេលវែង។
លោកថា ប្រសិនបើកម្ពុជាជំរុញលើកកម្ពស់វិស័យមិនមែនកាត់ដេរ ឱ្យកាន់តែប្រសើរ ដែលហៅថា ឧស្សាហកម្មធុនមធ្យម ឬក៏ឈានដល់កម្រិតខ្ពស់ថែមទៀត ដូចជាវិស័យបច្ចេកវិទ្យា វិស័យគ្រឿងយន្ត និងរោងចក្រសហគ្រាស ដែលគាំទ្រដោយវិស័យកសិកម្មបន្ថែមទៀត រឹតតែប្រសើរ ដែលនឹងជួយជំរុញឱ្យវិស័យឧស្សាហកម្មទាំងអស់នេះ ឱ្យមានភាពរឹងមាំ ចាក់ជ្រៅនៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


