សេដ្ឋកិច្ច
ក្រុមហ៊ុនសិង្ហបុរី បង្ហាញផែនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក អ៊ិត វិជិត នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីស្ដាប់បទបង្ហាញលើគម្រោងផែនការរៀបចំការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យវិស័យឯកជន រៀបចំធ្វើបទបង្ហាញ និងស្នើសុំអនុសាសន៍ពីលោកឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងផែនការរៀបចំការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ដោយលោកស្រី Lim Sau Hoong ប្រធានក្រុមហ៊ុន SHAOFEN LABS PTE. LTD. របស់សិង្ហបុរី ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំលើការងារផ្សព្វផ្សាយសក្ដានុពលក្នុងប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%។
ភ្ញៀវទេសចរបរទេសចំនួន ៥២១ ៩៥០ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង ៣៥,៣០ ភាគរយ ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ២៤ ៣៥៧ ៦៩៥ដុល្លារ កើន ៣៦,២៥ ភាគរយ។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯថវិកាប្រមាណ ៣,០៨ ពាន់លានដុល្លារ កើន ៨៧,៥ ភាគរយ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


