ព័ត៌មានជាតិ
រដ្ឋាភិបាលបានសម្រេចជាគោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ នៃសំណង់ជាប់គាំងនៅខេត្តព្រះសីហនុ មានទំហំវិនិយោគសរុបប្រមាណ ៣,៧ ពាន់លានដុល្លារ
គិតចាប់ពីខែ កុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២៤, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ ប៊ីលានដុល្លារអាមេរិក រួចមកហើយ ដើម្បីធ្វើឱ្យប្រសើរឡើងនៃបណ្តា គម្រោងអភិវឌ្ឍន៍ និងសំណង់អគារជាប់គាំងដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំនៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដែលដឹកនាំដោយលោកហ៊ាន សាហ៊ីប រដ្ឋាលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារកាលពីថ្ងៃទី៣១ខែកក្កដាកន្លងទៅនេះ ចំនួនសំណង់អគារដែលទទួលបានការលើកទឹកចិត្តនេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង ៦៧១% បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៤ ។ គិតចាប់ពីខែ កុម្ភៈ ដល់ខែ កក្កដា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសជូនគម្រោងចំនួន ៨៥ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំនេះ។
អង្គប្រជុំ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៤ ដែលមានទំហំវិនិយោគ ១២៩ លានដុល្លារអាមេរិក រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង, និង គម្រោងដែលមានស្រាប់។

« ដើម្បីធានាការអនុវត្តដោយរលូន និង ដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជាយថាហេតុ, ក្រុមការងារបានតាមដានការអនុវត្តគោលការណ៍លើកទឹកចិត្ត ដែលបានផ្តល់ជូនរួច និង រាយការណ៍ជូនអង្គប្រជុំជាប្រចាំ»។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំ។
លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៩ ខែកក្កដាបានលើកឡើងថាបន្ទាប់ពីមានការផ្សព្វផ្សាយប្រកាសដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើរសុំលើកទឹកចិត្តវិនិយោគចំនួន ៩៧គម្រោង។

លោក អភិបាលខេត្តព្រះសីហនុ បានបន្តថាក្នុងចំណោមគម្រោងសំណើរសុំលើកទឹកចិត្តចំនួន ៩៧គម្រោង គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ ៦១គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន ៣គម្រោង គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន ៦គម្រោង គម្រោងដាក់ពាក្យសុំតែមិនបានឯកភាពមាន ៣គម្រោង។
លោក អភិបាលខេត្តព្រះសីហនុ បានបន្តទៀតថាចំពោះវិស័យទេសចរណ៍រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២លាន ៨សែននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦សែននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនិង ៦ខែដើមឆ្នាំ២០២៣ មានការកើនឡើង ហើយភ្ញៀវទេសចរមកអ៉ឺរ៉ុបមកកាន់ខេត្តព្រះសីហនុ គឺមកពីខេត្ត កំពត និងកែប សំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។

លោកថា៖«ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរាជរដ្ឋភិបាលក៏បានទម្លាក់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន ៣៧ខ្សែ ជាយន្តការរុញច្រានខេត្តព្រះសីហនុ រៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ»។
កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ ពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


