ព័ត៌មានអន្ដរជាតិ
រោងចក្រកាត់ដេរនៅបង់ក្លាដែសបិទទ្វាដោយសារបញ្ហានយោបាយ បង្កផលប៉ះពាល់ដល់ក្រុមហ៊ុនខោអាវអន្តរជាតិធំៗ
បណ្ដាញព័ត៌មាន BBC បានរាយការណ៍ថា ស្ថាប័នផលិតសម្លៀកបំពាក់បង់ក្លាដែសកាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យបិទគ្រប់រោងចក្រកាត់ដេរទាំងស្រុងនៅគ្រប់កន្លែងទូទាំងប្រទេស ដែលបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មដ៏សំខាន់របស់ប្រទេសមួយនេះ។

ការបិទនេះធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានចុះចេញពីតំណែង ហើយរត់ភៀសខ្លួនចេញក្រៅស្រុក ជុំវិញភាពចលាចលនយោបាយដ៏ធ្ងន់ធ្ងរ ក្រោមកម្ដៅបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំរបស់ក្រុមនិស្សិត និងពលរដ្ឋទូទាំងប្រទេស។
អ្នកសង្កេតការណ៍មើលឃើញថា ការបិទរោងចក្រកាត់ដេរដដែលនឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិធំៗដូចជា H&M និង Zara ដោយសារតែបង់ក្លាដែសគឺជាមជ្ឈមណ្ឌលសម្រាប់ផលិតសម្លៀកបំពាក់ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនទាំងនេះ។
សម្លៀកបំពាក់របស់ក្រុមហ៊ុន H&M មានប្រភពចេញពីរោងចក្រនៅបង់ក្លាដែសជាង ១ ០០០ ខណៈក្រុមហ៊ុនផលិតកម្មសំខាន់ៗរបស់ក្រុមហ៊ុន Zara ក៏មានមូលដ្ឋាននៅក្នុងប្រទេសបង់ក្លាដែសផងដែរ។

ប៉ុន្តែអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺថា វិស័យកាត់ដេររួមចំណែកដ៏មហាសាលលើចំណូលនាំចេញរបស់បង់ក្លាដែស ដោយបង្កើតការងារក្នុងស្រុករាប់លានកន្លែង។ ឧស្សាហកម្មកាត់ដេរដែលផលិតរួចរាល់ បានរួមចំណែកប្រហែល ៨៣ ភាគរយ នៃប្រាក់ចំណូលសរុបរបស់បង់ក្លាដែស ដោយប្រទេសនេះបាននាំចេញសម្លៀកបំពាក់ក្នុងតម្លៃប្រមាណ ៣៨,៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
នាពេលនេះ ស្ថានភាពនយោបាយនៅបង់ក្លាដែស កំពុងបង្កើតភាពមិនច្បាស់លាស់ដ៏ធំ ជាពិសេសពាក់ព័ន្ធនឹងរបាយការណ៍ជាច្រើនដែលថា មានករណីលួចប្លន់តាមហាងនៅក្នុងទីក្រុងដាកា និងបណ្ដាទីក្រុងធំៗផ្សេងទៀត ខណៈសារព័ត៌មានរ៉យទ័រ បានផ្សាយថា រោងចក្រកាត់ដេរចំនួន៤នៅជាយក្រុងដាកា ត្រូវបានគេលួចដុតកាលពីយប់ថ្ងៃអាទិត្យ។
អ្នកជំនាញបានលើកឡើងថា ការបិទរោងចក្រកាត់ដេរនៅបង់ក្លាដែស ទំនងនឹងផ្ដល់ជាប្រយោជន៍ដល់ការនាំចេញលើផលិតផលកាត់ដេររបស់ប្រទេសផ្សេងៗទៀត ដូចជាឥណ្ឌាជាដើម។ នាពេលនេះ បង់ក្លាដែសស្ថិតក្នុងដំណាក់កាលអន្តរកាល ដោយរំពឹងលើការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


