ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មវាយនភ័ណ្ឌវៀតណាមអាចទទួលប្រយោជន៍ពីបញ្ហានៅបង់ក្លាដែស
អស្ថិរភាពនយោបាយដែលកំពុងបន្តរបស់ប្រទេសបង់ក្លាដែស បាននាំឱ្យមានការរំខានធ្ងន់ធ្ងរដល់ឧស្សាហកម្មវាយនភណ្ឌរបស់ប្រទេស ដែលរួមចំណែកជិត ៩០ ភាគរយនៃចំណូលពីការនាំចេញរបស់ខ្លួន។

យ៉ាងណាមិញ សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (Vitas) បានលើកឡើងថា ភាពចលាចលនេះអាចជំរុញឱ្យអ្នកទិញអន្តរជាតិពិចារណាផ្លាស់ប្តូរការបញ្ជាទិញរបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀត ដែលអាចផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សហគ្រាសនៅវៀតណាម។
ភាពចលាចលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពផលិតកម្មរបស់ប្រទេសបង់ក្លាដែស ដោយបង្ខំឱ្យរោងចក្រវាយនភណ្ឌជាច្រើនត្រូវបិទជាបណ្តោះអាសន្ន។ ជាលទ្ធផល ការបញ្ជាទិញបានធ្លាក់ចុះពីប្រមាណ ២០-៤០ ភាគរយ។
ការថយចុះនៃការបញ្ជាទិញ មិនមែនគ្រាន់តែដោយសារតែជម្លោះផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្តាលមកពីការថយចុះនៃតម្រូវការនៅក្នុងទីផ្សារសំខាន់ៗផងដែរ ដូចជានៅអឺរ៉ុបខាងលិច និងរុស្ស៊ី ដែលបញ្ហាអតិផរណា បានកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។ បង់ក្លាដែស ដែលជាប្រទេសនាំចេញវាយនភណ្ឌធំជាងគេទី២របស់ពិភពលោកបន្ទាប់ពីចិន ប្រឈមមុខនឹងបញ្ហាបន្ថែមផ្សេងៗនៅពេលព្យាយាមរក្សាចំណែកទីផ្សាររបស់ខ្លួន។

ក្នុងបរិបទនេះ Vitas ស្នើថា សហគ្រាសវាយនភណ្ឌវៀតណាមអាចមានឱកាសទទួលបានការបញ្ជាទិញថ្មី ជាពិសេសដោយសារសមត្ថភាពផលិតរបស់បង់ក្លាដែសរំពឹងថានឹងធ្លាក់ចុះក្នុងអំឡុងពេលរដូវកាលកំពូលសម្រាប់សម្លៀកបំពាក់រដូវរងា។ អ្នកទិញអាចពិចារណាផ្លាស់ប្តូរការបញ្ជាទិញរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត រួមទាំងវៀតណាមផងដែរ ដើម្បីទូទាត់ប៉ះប៉ូវការខ្វះខាតនៅបង់ក្លាដែស។ លើសពីនេះ អស្ថិរភាពនយោបាយអាចបំផ្លាញទំនុកចិត្តរបស់អតិថិជនចំពោះភាពជឿជាក់នៃការផលិតរបស់ប្រទេសបង់ក្លាដែសផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ការផ្លាស់ប្តូរការបញ្ជាទិញទ្រង់ទ្រាយធំពីបង់ក្លាដែសទៅវៀតណាម ទំនងមិនកើតឡើងនោះទេ។ វិសាលភាពនៃការផ្លាស់ប្តូរណាមួយនឹងអាស្រ័យលើកត្តាផ្សេងៗ រួមទាំងលក្ខណៈនៃការបញ្ជាទិញ និងចំណូលចិត្តរបស់អ្នកទិញអន្តរជាតិ។ បង់ក្លាដែសបន្តទទួលបានអត្ថប្រយោជន៍ថ្លៃដើមសំខាន់ៗ រួមទាំងតម្លៃពលកម្មទាប អត្រាការប្រាក់អំណោយផល និងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ លើសពីនេះ រដ្ឋាភិបាលបង់ក្លាដែសផ្តល់ការឧបត្ថម្ភធនសម្រាប់ថ្លៃថាមពល ដើម្បីជំរុញការនាំចេញ។
ទោះបីជាមានសក្តានុពលផលប្រយោជន៍ក្នុងរយៈពេលខ្លីក៏ដោយ សហគ្រាសវៀតណាមត្រូវបានណែនាំឱ្យផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពប្រកួតប្រជែង និងបន្តយុទ្ធសាស្ត្ររយៈពេលវែង។ នេះបើតាមអ្នកជំនាញ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


