សេដ្ឋកិច្ច
កូនអ្នកបាត់ដំបងម្នាក់ ចេះជំនាញគំនូរឌីជីថល រកចំណូលជិត១០០០ដុល្លារ
ស្ថិតនៅក្នុងវ័យ ២៥ឆ្នាំ យុវជនម្នាក់ មកពីខេត្តបាត់ដំបង ចេះជំនាញសិក្សាផ្នែកគំនូរឌីជីថល ដែលជាទូទៅលោកអាចស្វែងរកប្រាក់ចំណូលពីជំនាញមួយនេះ បានប្រមាណជិត ១០០០ដុល្លារ ក្នុងមួយខែ។

យុវជន ឈៀង សេងលី និស្សិតជំនាញផ្នែកគំនូរឌីជីថល បានប្រាប់ កម្ពុជាថ្មី ថា លោកបានចាប់ផ្ដើមសិក្សា និងបម្រើការក្នុងជំនាញនេះ តាំងពីឆ្នាំ ២០១៨ ពោលគឺចាប់តាំងពីពេលយុវជនរូបនេះ បានជ្រើសរើសជំនាញសិក្សាផ្នែកគំនូរឌីជីថល នៃសាលាអង្គការមួយ ដែលស្ថិតនៅក្រុងបាត់ដំបង។

សេងលី បានប្រាប់ឱ្យដឹងទៀតថា មូលហេតុដែលលោកជ្រើសរើសជំនាញសិក្សាផ្នែកគំនូរឌីជីថលនេះ ដោយសារតែទីផ្សារនាពេលបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់ ទាក់ទងនឹងជំនាញផ្នែកគំនូរ និងវីដេអូ បែបឌីជីថល សម្រាប់យកទៅធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ ស្របតាមយុគសម័យឌីជីថល មិនថាជាការងារក្នុងស្រុក ឬក្រៅស្រុក សុទ្ធតែមានតម្រូវការដូចគ្នា។
កើតចេញពីត្រកូលកសិករមួយ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង សេងលី ជាកូនប្រុសច្បង ក្នុងគ្រួសារតូចមួយមានបងប្អូនបង្កើតប្រុសស្រីចំនួន៣នាក់។ យុវជនរូបនេះ មានទេពកោសល្យ និងចំណង់ចំណូលចិត្តផ្នែកគំនូរតាំងពីកុមារភាពមកម្ល៉េះ ទើបបណ្ដាលឱ្យលោកអាចបន្តការសិក្សាជំនាញគំនូរឌីជីថល ក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០១៧ គិតមកទល់បច្ចុប្បន្ន សេងលី ចេះជំនាញនេះ ជាង៧ឆ្នាំមកហើយ។

សម្រាប់ពេលបច្ចុប្បន្ននេះ សេងលី កំពុងបម្រើការក្នុងក្រុមហ៊ុនផលិតផលមួយ នៅក្នុងរាជធានីភ្នំពេញ ដោយបានវិវត្តខ្លួនពីអ្នកជំនាញគំនូសឌីជីថល មកជាបុគ្គលិកផ្នែកផលិតវីដេអូបែបឌីជីថល សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ តែអ្វីដែល សេងលី គឺលោកអាចស្វែងរកប្រាក់ចំណូលចេញពីជំនាញមួយនេះ បានចន្លោះពី ៦០០ដុល្លារ ទៅ៧០០ដុល្លារ ក្នុងមួយខែ។

យុវជនរូបនេះ ក៏សូមលើកទឹកចិត្តដល់សិស្សានុសិស្សជំនាន់ក្រោយ គួរនាំគ្នាសិក្សាជំនាញផ្នែកគំនូសឌីជីថលនេះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខណៈដែលជំនាញនេះហាក់ពុំសូវមានសិស្ស-និស្សិត មកសិក្សាច្រើនក៏ពិតមែន ប៉ុន្ដែទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ នៅក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្ដាក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋមួយចំនួនផងដែរ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


