សេដ្ឋកិច្ច
ការប្រមូលផលស្វាយចន្ទីសម្រេចបាន ៨៧ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា រយៈពេល ៨ ខែកន្លងមកនេះ ទិន្នផលដែលប្រមូលបានប្រមាណ ៨៧ ម៉ឺនតោន នៃការផលិតទូទៅ ក្នុងនោះនាំចេញទៅវៀតណាមប្រមាណ ៨០ ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។
លោក អួន ស៊ីឡុត បានឱ្យដឹងថា៖ «នៅពេលស្វាយចន្ទីធ្លាក់ថ្លៃ នៅចុងខែកុម្ភៈ ឆ្នាំនេះ សមាគមបានប្រកាសឱ្យសមាជិករបស់ខ្លួនចាប់ផ្ដើមហាលគ្រាប់ទុក ដើម្បីកុំឱ្យគាត់លក់ប្រជែងជាមួយកសិករទូទៅ ហើយនៅពេលដែលគាត់ហាលទុក ធ្វើឱ្យលំហូរគ្រាប់ស្រស់ថយចុះរហូតដល់ ៣២% ដែលធ្វើឱ្យតម្លៃគ្រាប់សើមចាប់ផ្ដើមកើនឡើង យើងគិតថា រយៈពេល ១៥ ឆ្នាំនេះ មិនដែលឡើងថ្លៃនៅខែមេសាទេ ប៉ុន្តែដោយសារការរួបរួមគ្នារវាងសមាជិក និងសមាគមក្នុងការមើលទីផ្សារ ការវាយតម្លៃត្រឹមត្រូវ ធ្វើឱ្យកសិករទទួលផល»។

បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះបន្តិច ដោយលក់បាន ១៥៧០ ដុល្លារ ក្នុងមួយតោន។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំចន្ទីដាំចន្ទី ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលប្រមូលផលចំនួន ៥៨ ម៉ឺន ហិកតា និងជាង ១០ ម៉ឺនហិកតាទៀតជាផ្ទៃដីដាំដុះថ្មី៕

អត្ថបទ៖ ឡេង ដេត
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


