សេដ្ឋកិច្ច
ធនាគារជាតិច្រានចោលគណនីបណ្ដាញសង្គម ដែលប្រើប្រាស់ឡូហ្គោ និងឈ្មោះធនាគារជាតិ ក្នុងការបោកប្រាស់
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ បានប្រកាសបដិសេធទាំងស្រុងចំពោះក្រុមឆាណែល ឬគណនីតេលេក្រាម (Telegram) ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត ដែលបានប្រើប្រាស់និម្មិត្តសញ្ញា និងឈ្មោះ ធនាគារជាតិនៃកម្ពុជា ក្នុងចេតនាទុច្ចរិត ឆបោកប្រាក់កាសតាមរយៈការផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យ ឌីជីថល ជាដើម។

ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់សារជាថ្មីថា ធនាគារជាតិនៃកម្ពុជា មិនមានក្រុមឆាណែល ឬគណនីតេលេក្រាមផ្លូវការទេ ហើយក៏មិនធ្លាប់ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុឡើយ។
ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវ និងក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ជាប់ជាប្រចាំ ដើម្បីកុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិតមួយចំនួន ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគ ជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណ និងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


