សេដ្ឋកិច្ច
ខេត្តចំនួន ៣ របស់កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីធំជាងគេ
ខេត្តចំនួន ៣ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីធំជាងគេរួមាន ខេត្តកំពង់ធំ មានផ្ទៃដី ដាំដុះចំនួន ១៤៧.៧០៣ ហិកតា ខេត្តរតនគិរីផ្ទៃដីចំនួន ១០៤.០០០ ហិកតា និងខេត្តក្រចេះទំហំផ្ទៃដីចំនួន ១០២.៥២០ ហិកតា។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកកដ្ឋានកសិកម្មនៅឆ្នាំ ២០២៤។

ប្រភពដដែលបង្ហាញថា គិតត្រឹមឆ្នាំ២០២៤នេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុងមួយហិកតា។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនៅក្នុងឆ្នាំ ២០៣០។
លោក តូច ប៊ុនហួរបានបញ្ជាក់ថា៖ «កម្មវិធីគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ កំណត់ថា នៅក្នុងឆ្នាំ ២០២៧ ឱ្យតែកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានយ៉ាងតិចត្រឹម ២៥% ប៉ុន្តែសន្ទស្សន៍រយៈពេល ៣ ឆ្នាំចុងក្រោយនេះ (២០២២-២០២៤) ឃើញថា មានការវិនិយោគទៅលើការកែច្នៃច្រើន រហូតមកដល់ពេលនេះស្ទុះដល់ ១០% អញ្ចឹងចន្លោះពេល ៣ ឆ្នាំ ទៀត ២៥% នឹងឈានទៅដល់»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ទិន្នផលស្វាយចន្ទីកម្ពុជានឹងមានការកើនឡើងនៅឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសផលិតស្វាយចន្ទីឆៅធំបំផុតលើពិភពលោក។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ ស្វាយចន្ទីឆៅបានជាង ៨៧ ម៉ឺនតោន និងនាំចេញទៅវៀតណាមប្រមាណ ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លាអាមេរិក ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក៕

អត្ថបទ៖ ឡេង ដេត
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


