ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៧,៦-៨ ភាគរយ នៅត្រីមាសចុងក្រោយ
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyễn Chí Dũng បានស្នើនូវគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៧,៦-៨ ភាគរយ សម្រាប់ត្រីមាសចុងក្រោយឆ្នាំ ២០២៤ ដោយសារតែភាពរឹងមាំនៃកំណើនក្នុងត្រីមាសទី៣។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្នុងសំណើរដែលធ្វើឡើងកាលពីថ្ងៃចន្ទក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំខែ កិច្ចការបន្ទាន់ចំនួន ១០ សម្រាប់ត្រីមាសទី៤ ត្រូវបានដាក់ចេញដើម្បីសម្រេចគោលដៅសេដ្ឋកិច្ច។ ក្នុងនោះរួមមានការជួយជនរងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេសក្នុងវិស័យកសិកម្ម នេសាទ និងទេសចរណ៍ និងការជំរុញបរិយាកាសអំណោយផលសម្រាប់ការវិនិយោគទ្រង់ទ្រាយធំ និងបច្ចេកវិទ្យាខ្ពស់។
លោក Chí Dũng ក៏បានគូសបញ្ជាក់ផងដែរអំពីតម្រូវការធ្វើឱ្យមានភាពរស់រវើកឡើងវិញនូវកត្តាជំរុញកំណើនសេដ្ឋកិច្ចជាមូលដ្ឋាន ជាពិសេសការវិនិយោគ ការប្រើប្រាស់ និងការនាំចេញ ដោយការបង្កើនការលក់នៅចុងឆ្នាំ ២០២៤ នេះ និងចូលឆ្នាំវៀតណាម ២០២៥ បន្ទាប់។ លោកបានបន្តថា វាក៏នឹងជាការចាំបាច់ក្នុងការដោះស្រាយបញ្ហាស្ទះក្នុងគម្រោងអចលនទ្រព្យដើម្បីពន្លឿនកំណើនផងដែរ។

កិច្ចការផ្សេងៗទៀត រួមមាន ការការពារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបន្តគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន ការកាត់បន្ថយអត្រាការប្រាក់ ការជំរុញកំណើនឥណទាន និងការពន្លឿនការផ្លាស់ប្តូរឌីជីថលជាដើម។
បើតាម Viet Nam News ការកំណត់គោលដៅកំណើនដដែល ធ្វើឡើងក្រោយសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី៣ បានបង្ហាញពីភាពរឹងមាំក្នុងរង្វង់ប្រមាណ ៧,៤ ភាគរយ ដែលលើសពីការរំពឹងទុក និងកើនពីអត្រា ៧,០៤ ភាគរយ ក្នុងត្រីមាសទី២។
ទន្ទឹមនឹងនេះ ការស្ទង់មតិមួយបានរកឃើញថា ៨២,៦ ភាគរយ នៃក្រុមហ៊ុនផលិតកម្មនៅវៀតណាម បានរំពឹងថា លក្ខខណ្ឌអាជីវកម្មនឹងប្រសើរឡើង ឬនៅតែមានស្ថិរភាពនៅក្នុងត្រីមាសទី៤ ដែលជាសញ្ញាបង្ហាញពីទំនុកចិត្តអាជីវកម្មខ្លាំងក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


