ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង១ដុល្លារ ដោយសារបរិត្តផរណានៅចិន បង្កក្ដីបារម្ភពីកម្សោយតម្រូវការ
តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារក្នុងមួយបារ៉ែល ឬជាង ១,៥ ភាគរយ សម្រាប់ការជួញដូរនាព្រលឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយសារតែបរិត្តផរណា និងកង្វះភាពច្បាស់លាស់លើផែនការជំរុញសេដ្ឋកិច្ចរបស់ចិន ដែលបង្កជាក្ដីបារម្ភលើតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,២៦ ភាគរយ ឬ ១,៥៩ ភាគរយ ដោយបើកការជួញដូរនៅតម្លៃ ៧៧,៧៨ ភាគរយ/បារ៉ែល ខណៈប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,២០ ដុល្លារ ឬ ១,៥៩ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៤,៣៦ ដុល្លារ/បារ៉ែល។ វាជាការបន្តធ្លាក់ចុះ ពីថ្ងៃបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ។
ដោយសារតែចិនជាប្រទេសដែលនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ក្ដីបារម្ភពីកម្សោយតម្រូវការរបស់ប្រទេសនេះ កំពុងគ្របដណ្ដប់លើទំនុកចិត្តវិនិយោគិន ដោយលើសលុបលើក្ដីបារម្ភនៃភាពតានតឹងជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងកើនឡើង។

យោងតាមទិន្នន័យផ្លូវការពីការិយាល័យស្ថិតិជាតិដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ សម្ពាធបរិត្តផរណារបស់ចិនកាន់តែអាក្រក់ទៅៗនៅក្នុងខែកញ្ញា ខណៈមានការចោទសួរលើយុទ្ធសាស្រ្តជំរុញសេដ្ឋកិច្ចផ្សេងៗ ដែលរដ្ឋាភិបាលចិនបានដាក់ចេញ ដើម្បីជំរុញកំណើនឱ្យសម្រេចតាមគោលដៅ ៥ ភាគរយ។ ទិន្នន័យបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ០,៤ ភាគរយ ដោយតិចជាងការរំពឹងទុក ខណៈសន្ទស្សន៍តម្លៃអ្នកផលិតបានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល៦ខែ ធ្លាក់ចុះ ២,៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។
ទោះបីជាយ៉ាងនេះក្ដី វិនិយោគិននៅតែដាក់ក្រសែរភ្នែកលើបញ្ហានៅមជ្ឈិមបូព៌ា ដែលកំពុងបន្តតានតឹងកាន់តែខ្លាំង ជាពិសេសក្នុងបរិបទដែលអ៊ីស្រាអែលត្រៀមសងសឹកអ៊ីរ៉ង់ ចំពោះការវាយប្រហារដោយមីស៊ីលផ្លោងជិត ២០០ ដើម លើប្រទេសរបស់ខ្លួន។ ខណៈភាពតានតឹងមិនស្ងប់ស្ងាត់ដែលអ៊ីស្រាអែលមានគ្រប់ទិសជាមួយសត្រូវ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស THAAD និងកងទ័ពប្រតិបត្តិការប្រហែល១០០នាក់ទៅកាន់អ៊ីស្រាអែល ដើម្បីពង្រឹងការការពារខ្លួនរបស់ប្រទេសនេះ។ ការណ៍នេះ បង្កការព្រមានពីសត្រូវរបស់អ៊ីស្រាអែល ជាពិសេសអ៊ីរ៉ង់ដែលថា អាមេរិកកំពុងដាក់ពង្រាយទ័ពរបស់ខ្លួនក្នុងហានិភ័យ។
គេមិនដឹងថាអ៊ីស្រាអែលនឹងឆ្លើយតបសងសឹកបែបណាចំពោះអ៊ីរ៉ង់នោះទេ ប៉ុន្តែមានក្ដីបារម្ភថាហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់អាចជាគោលដៅ។ អ្នកវិភាគលើកឡើងថា ប្រសិនបើការណ៍នោះកើតឡើងមែន នោះតម្រូវប្រេងនឹងហក់ឡើងកប់ពពកមួយរំពេច៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


