សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចេញ-ចូល ១ លាន ៣ សែននាក់
គិតចាប់តាំងពីថ្ងៃបើកដំណើរការ (១៦ តុលា ២០២៣-៣០ កញ្ញា ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរចេញ-ចូលចំនួន ១ លាន ៣ សែននាក់ ហើយរំពឹងថា អ្នកដំណើរនឹងកើនដល់ ១ លាន ៥ សែន នាក់ នៅដំណាច់ឆ្នាំ ២០២៤។ នេះបើយោងតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI)។

នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិល បានចូលរួមពិធីអបអរសាទរគម្រប់ខួប១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគ ខេត្តយុនណាន និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។

លោក ម៉ៅ ហាវណ្ណាល់ ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចូលរួមចំណែកក្នុងការស្ដា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា និងបានជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយអាកាសចរណ៍ ទេសចរណ៍ និងវិនិយោគ។
លោក ម៉ៅ ហាវណ្ណាល់ អះអាងថា ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានប្រមាណ ៧,៥ លាននាក់ ភ្ញៀវទេសចរក្នុស្រុកប្រមាណ ១០ លាននាក់ ក្នុងមួយឆ្នាំ និងបង្កើតការងារ ១,៦ លាននាក់ និងនាំចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥,៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាប់តាំងពីបើកដំណើរការជិត ១ ឆ្នាំ (១៦ តុលា ២០២៣-៣០ កញ្ញា ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ១៤ ៥៥៦ ជើង, អ្នកដំណើរចេញ-ចូល(ទ្វេទិស) ចំនួន ១,៣ លាននាក់ និងទំនិញតាមផ្លូវអាកាសជាង ៨២ តោន។
ដោយឡែកសម្រាប់រយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចេញ-ចូល ចំនួនជាង ១ ម៉ឺនជើង កើនឡើង ២៤%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានជាង ៩៧ ម៉ឺននាក់ កើនឡើង ៣១% បើធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


