ព័ត៌មានជាតិ
ថៃស្នើកម្ពុជាឱ្យចូលរួមគំនិតផ្តួចផ្តើម «ប្រទេស៦;ទិសដៅតែមួយ» ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងតំបន់
ទីប្រឹក្សារបស់លោករដ្ឋមន្ត្រីការបរទេសថៃបានស្នើកម្ពុជាចូលរួមលើគំនិតផ្តួចផ្តើមទេសចរណ៍ «៦ប្រទេស;គោលដៅតែ១»ក្នុងគោលបំណងបង្កើតបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេចរធ្វើដំណើរប្រកបដោយភាពរលូននៅទូទាំងតំបន់។

លោក Dusit Menapan និង Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃកាលពីនៅថ្ងៃទី២១ ខែតុលា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានពិភាក្សាអំពីការសម្របសម្រួលការធ្វើដំណើរឆ្លងដែន និងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយគុណភាពនៅក្នុងបណ្តាប្រទេសទាំង៦។ នេះបើយោងតាមសារព័ត៌មានថៃ Pataya Mail ចុះផ្សាយនៅថ្ងៃទី២២ខែតុលា។
គំនិតផ្ដួចផ្ដើមនេះរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ ជាមួយគ្នានេះដែរ ប្រទេសថៃគ្រោងនឹងចាប់ផ្តើមការពិភាក្សាអំពីគោលនយោបាយជាមួយកម្ពុជាជាគម្រោងសាកល្បងដោយមានគោលដៅពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសផ្សេងៗទៀត។
បើតាមសារព័ត៌មានដដែល សម្រាប់កិច្ចប្រជុំនោះក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍។ ចំណុចសំខាន់ៗរួមមានការស្នើសុំការលើកលែងទិដ្ឋាការទៅវិញទៅមក និងសិទ្ធិទិដ្ឋាការពេលមកដល់សម្រាប់ប្រទេសមួយចំនួន ការស្វែងរកវិធីដើម្បីពន្លឿនដំណើរការអន្តោប្រវេសន៍ និងការអភិវឌ្ឍអត្តសញ្ញាណទេសចរណ៍រួមជាដើម។

លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ការបង្កើតផ្លូវទេសចរណ៍តភ្ជាប់ ជាពិសេសការតភ្ជាប់តំបន់បេតិកភណ្ឌពិភពលោក និងការបង្កើនការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំង៦ ស្របពេលដែរ ក្រុមហ៊ុន Thai Airways បានប្រកាសពីផែនការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានយល់ព្រមពិចារណាលើសំណើរបស់ប្រទេសថៃ និងពិភាក្សាជាមួយភ្នាក់ងារពាក់ព័ន្ធរបស់កម្ពុជា រួមមានក្រសួងមហាផ្ទៃ និងនាយកដ្ឋានគយ មុននឹងស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្ត្រី។

ភាគីទាំងពីរបានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមនេះ អាចត្រូវបានអនុវត្ត មុនពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃមកទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ខាងមុខនេះ។
កាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍ទាំង៦នេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៧០លាននាក់។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


