ព័ត៌មានអន្ដរជាតិ
EU ពន្យារពេលចាប់ផ្ដើមហាមឃាត់ការនាំចូលទំនិញដែលពាក់ព័ន្ធនឹងការបំផ្លាញព្រៃឈើ ១ ឆ្នាំ
សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាពន្យារពេលចាប់ផ្ដើមអនុវត្តច្បាប់ហាមឃាត់ការនាំចូលនៃទំនិញដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ រយៈពេល ១ ឆ្នាំ ប៉ុន្តែមិនបានផ្លាស់ប្ដូរបទប្បញ្ញត្តិដើមនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្រមព្រៀងគ្នានេះ ធ្វើឡើងក្រោយគណៈកម្មការអឺរ៉ុបកាលពីខែតុលា បានស្នើពន្យារពេល ១២ ខែ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ដោយសារតែមានការតវ៉ាពីប្រទេសក្នុងប្លុកចំនួន ២០ ក៏ដូចជាក្រុមហ៊ុន និងប្រទេសមួយចំនួន រួមមាន ប្រេស៊ីល និងឥណ្ឌូណេស៊ី ជាដើម។
ប្រតិបត្តិករ និងពាណិជ្ជករធំ ៗ នឹងត្រូវតែគោរពកាតព្វកិច្ចតាមច្បាប់នេះ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ខណៈសហគ្រាសធុនតូច នឹងត្រូវធ្វើតាម ៦ ខែក្រោយ បន្ទាប់ពីនោះ។ ការពន្យារពេលនេះ ធ្វើឡើងដើម្បីឱ្យក្រុមហ៊ុននាំចូលទៅសហភាពអឺរ៉ុបផ្សេងៗ ត្រៀមសម្របខ្លួនទៅតាម។
គួរគូសបញ្ជាប់ថា បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើ មានគោលបំណងកាត់ផ្ដាច់ការកាប់បំផ្លាញព្រៃឈើចេញពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដូចជាសាច់គោ សណ្ដែកសៀង ឈើ កាកាវ ប្រេងដូង កាហ្វេ និងកៅស៊ូ ដែលនាំចូលទៅលក់នៅអឺរ៉ុប ដើម្បីកុំឱ្យអ្នកប្រើប្រាស់ក្នុងសហភាពអឺរ៉ុប ចូលរួមចំណែកក្នុងការបំផ្លាញព្រៃឈើរបស់ពិភពលោក។

ច្បាប់ប្រឆាំងព្រៃឈើដ៏ធំមួយនេះ ត្រូវបានគេសាទរថាជាជំហានសំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែវាអាចនឹងប៉ះពាល់ដល់ប្រទេសជាច្រើនដែលនាំចេញទៅសហភាពអឺរ៉ុប ទាំងនៅអាមេរិកខាងត្បូង និងអាស៊ីអាគ្នេយ៍ ដោយសារតែខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ មានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ជួនកាលជាលក្ខណៈប្រពៃណី ជាពិសេសផលិតផលពីវិស័យកសិកម្ម។
ច្បាប់នេះ ទាមទារឱ្យអ្នកនាំចេញទៅអឺរ៉ុប មានការបញ្ជាក់ថា ផលិតផលរបស់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនោះទេ។ រាប់ចាប់តាំងពីសហភាពអឺរ៉ុបដាក់ចេញឡើង បណ្តាប្រទេសទីផ្សារកំពុងរីកចម្រើនជាច្រើន រួមមានទាំងប្រេស៊ីល និងឥណ្ឌូណេស៊ី បានលើកឡើងថា ច្បាប់នេះមានលក្ខណៈការពារនិយម និងនឹងអាចប៉ះពាល់ដល់កសិករក្រីក្ររាប់លាននាក់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


