ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី៖ ពន្ធរបស់ ត្រាំ លើប្លុក BRICS អាចប៉ះពាល់ដល់ការផ្គត់ផ្គង់បន្ទះឈីបសកល
ម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការដាក់ពន្ធលើប្រទេសជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការ BRICS ចំពោះការព្យាយាមបង្កើតរូបិយប័ណ្ណថ្មី ឬប្រើលុយផ្សេងដើម្បីជំនួសប្រាក់ដុល្លារ អាចបណ្តាលឱ្យមានការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្ទះឈីបសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការលើកឡើងរបស់ម៉ាឡេស៊ីយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីចុងសប្ដាហ៍ថា លោកនឹងដាក់ពន្ធ ១០០ ភាគរយ លើប្លុក BRICS ប្រសិនបើពួកគេជំរុញទៅមុខនូវការធ្វើបដិដុល្លារូបនីយកម្ម។ ម៉ាឡេស៊ីមិនមែនជាប្រទេសសមាជិករបស់ BRICS ប៉ុន្តែប្រទេសនេះកំពុងត្រៀមចូលជាសមាជិក។
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បាននិយាយថា ម៉ាឡេស៊ីកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តក្រោយការគំរាមរបស់លោក ត្រាំ។ លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុនអាមេរិក គឺជាប្រភពវិនិយោគសំខាន់ក្នុងវិស័យបន្ទះឈីបរបស់ប្រទេសខ្លួន។ ម៉ាឡេស៊ីគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយ ដោយរួមចំណែកប្រមាណ ១៣ ភាគរយ នៃការធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបទូទាំងពិភពលោក។

ដូច្នេះ លោកបន្តថា៖ «ចំណាត់ការណាមួយដើម្បីដាក់ពន្ធ ១០០ ភាគរយ នឹងធ្វើឱ្យប៉ះពាល់ដល់ភាគីទាំង២ ដែលពឹងផ្អែកលើគ្នាទៅវិញទៅមកសម្រាប់កិច្ចខិតខំប្រឹងប្រែងការពារការរំខានក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក»។
លោកបានបន្ថែមថា ខណៈបណ្តាប្រទេស BRICS បានពិភាក្សាអំពីការកាត់បន្ថយការពឹងផ្អែកលើ «រូបិយប័ណ្ណពាណិជ្ជកម្មបែបប្រពៃណី» ដូចជាប្រាក់ដុល្លារអាមេរិកនោះ ប្លុកនេះមិនទាន់បានសម្រេចចិត្តជាផ្លូវការណាមួយ លើកិច្ចខិតខំប្រឹងប្រែងបដិដុល្លារូបនីយកម្មនោះទេ។
កាលពីថ្ងៃចន្ទ រុស្ស៊ីឯណោះវិញ បាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកណាមួយដើម្បីបង្ខំប្រទេសដទៃឱ្យប្រើប្រាស់ប្រាក់ដុល្លារ នឹងផ្ដល់ផលវិបាកមកវិញ ព្រោះវានឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមប្រទេសនានា ដើម្បីប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិខ្លួនឯង។ រុស្ស៊ីគឺជាប្រទេសជំរុញបដិដុល្លារូបនីយកម្មខ្លាំងជាងគេ ក្នុងប្លុក BRICS។
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


