សេដ្ឋកិច្ច
កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ៦ លាននាក់ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤
នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនប្រមាណ ៦ លានានក់ កើនឡើង ២២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នៅក្នុងពិធីបុណ្យសមុទ្រលើកទី ១១ នៅខេត្តកំពត នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ថា៖ «ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៦ លាននាក់ កើន ២២% និងទេសចរជាតិបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសប្រមាណ ២០ លាននាក់ កើនឡើង ១៩,៧% ក្នុងនោះតំបន់ឆ្នេរសមុទ្រមានទេសចរជាតិប្រមាណ ៨ លាននាក់ កើន ១២,៥% និងទេសចរបរទេសប្រមាណ ៤២ ម៉ឺននាក់ កើន ១០,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣»។
លោករដ្ឋមន្ត្រីទេសចរអះអាងថា នៅដំណាច់ឆ្នាំ ២០២៤កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៦,៧ លាននាក់ ពោលគឺលើសមុនពេលជំងឺកូវីដ១៩ និងទេសចរជាតិប្រមាណ ២២ លាននាក់។

តាមរយៈការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រ និងវិធានការអន្តរាគមន៍នានា និងការប្ដេជ្ញាចិត្ត ក្នុងការចូលរួមពីអន្តរក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ បានបង្ហាញថា អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយបានក្លាយជាកម្លាំងចលករក្នុងការជំរុញវិស័យទេសចរកម្ពុជាឱ្យងើបឡើងវិញ និងកំពុងវិលត្រឡប់ទៅរកស្ថានភាពដូចមុនវិបត្តិកូវីដ១៩។
សូមជំរាបថា បុណ្យសមុទ្រលើកទី១១ នៅខេត្តកំពតនៅឆ្នាំនេះ រៀបចំពិធីបើកក្រោមអធិបតីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានរៀបចំកម្មវិធីសំខាន់ជាច្រើនរួមមាន៖
ការតាំងពិព័រណ៍សមិទ្ធិផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងក្រៅស្រុក និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ព្រមទាំងការសម្ដែងសីល្បៈ និងកម្មវិធីព្រឹត្តិការណ៍អមជាច្រើនផ្សេងទៀត៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


