ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ចរចាជាមួយឥណ្ឌា និងប៉ាគីស្ថាន លើការនាំចូលអង្ករ ២ លានតោន/ឆ្នាំ
ក្រសួងកសិកម្មហ្វីលីពីន កំពុងចរចារជាមួយប៉ាគីស្ថាន និងឥណ្ឌា ដើម្បីឱ្យប្រទេសទាំង២ផ្គត់ផ្គង់អង្ករ ២ លានតោនក្នុងមួយឆ្នាំឱ្យបានជាប់លាប់។ នេះបើតាមការចុះផ្សាយរបស់កាសែត Philippine Daily Inquirer។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco Tiu Laurel Jr. បានឱ្យដឹងថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំហ្វីលីពីន លោក Imtiaz Kazi ដើម្បីបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាមួយ។ ក្រោមសំណើ ប៉ាគីស្ថាននឹងផ្គត់ផ្គង់អង្ករទៅហ្វីលីពីនរហូតដល់១លានតោន/ឆ្នាំ ដែលស្មើនឹងប្រហែល ២៥ ភាគរយនៃតម្រូវការនាំចូលអង្កររបស់ប្រទេសនេះ។
ក្រសួងកសិកម្មក៏កំពុងធ្វើការលើកិច្ចព្រមព្រៀងស្រដៀងគ្នា ជាមួយឥណ្ឌាផងដែរ។ នាពេលបច្ចុប្បន្ន វៀតណាមនាំមុខគេ លើការផ្គត់ផ្គង់អង្ករសម្រាប់ហ្វីលីពីន ហើយបន្ទាប់មកគឺថៃ និងប៉ាគីស្ថាន។

កាលពីខែមុន ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោក Kazi បានបង្ហាញចំណាប់អារម្មណ៍របស់ប៉ាគីស្ថានក្នុងការបង្កើតភាពជាដៃគូជាមួយហ្វីលីពីនលើការនាំចូលអង្ករ ខណៈពាណិជ្ជករប៉ាគីស្ថានស្វែងរក «ស្ថិរភាព និងភាពប្រាកដប្រជា» លើបរិមាណអង្ករ ដែលត្រូវនាំចូលហ្វីលីពីន ដោយលើកឡើងពីការប្រែប្រួលតម្លៃពន្ធដែលកំណត់ដោយរដ្ឋាភិបាល និងតម្លៃប្រកួតប្រជែងសកល។
គួរគូសបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកប្រមាណ ៣,៨ លានតោននៅឆ្នាំ ២០២៣ ដោយសារតែផលិតកម្មស្រូវរបស់ប្រទេសកោះសម្បូរគ្រោះធម្មជាតិមួយនេះ មានចំនួនតិចជាងតម្រូវការ។ ការណ៍នេះ ធ្វើឱ្យហ្វីលីពីនងាយរងគ្រោះនៃការប្រែប្រួលនៃតម្លៃអង្កររបស់សកល ជាពិសេសចំពេលដែលការផ្គត់ផ្គង់រងការរំខាន៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


