ព័ត៌មានអន្ដរជាតិ
BYD ច្រានចោលរបាយការណ៍ដែលថា កម្មករសាងសង់រោងចក្រខ្លួននៅប្រេស៊ីល ធ្វើការដូចទាសករ
អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានច្រានចោលរបាយការណ៍អាជ្ញាធរប្រេស៊ីលដែលថា កម្មករចិននៅការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ក្នុងប្រទេសប្រេស៊ីល ធ្វើការ និងរស់នៅក្នុងលក្ខខណ្ឌ «ដូចជាទាសករ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

លោក Li Yunfei បានជំទាស់ខ្លាំងៗក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ដែលបង្ហោះលើបណ្តាញសង្គម Weibo របស់លោក ដោយថា៖ «ដើម្បីលាបពណ៌ម៉ាកយីហោចិន លាបពណ៌ចិន និងប៉ុនប៉ងធ្វើឱ្យខូចចំណងមិត្តភាពរវាងចិន និងប្រេស៊ីល យើងបានមើលឃើញពីរបៀបដែលកម្លាំងបរទេសពាក់ព័ន្ធបានចូលរួមព្យាបាទ និងលាបពណ៌ដោយចេតនា»។
ក្នុងការបង្ហោះដដែលរបស់លោក Li នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានភ្ជាប់ផងដែរ នូវវិដេអូការបកស្រាយពីកម្មករនៅការដ្ឋានកើតហេតុ។ កម្មករម្នាក់ បានអានសេចក្ដីបកស្រាយដែលថា របាយការណ៍ស្ដីពីស្ថានភាពដូចទាសករ និងការរំលោភសិទ្ធិមនុស្សរបស់កម្មករសំណង់ពីអាជ្ញាធរប្រេស៊ីល គឺជាលទ្ធផលនៃការយល់ខុស ហើយថា ពួកគេចង់បន្តធ្វើការ។
គួរគូសបញ្ជាក់ថា កាលពីថ្ងៃអង្គារ ការិយាល័យរដ្ឋអាជ្ញាការងារប្រេស៊ីល (MPT) បាននិយាយថា ខ្លួនបានជួញសង្រ្គោះកម្មករចិន ១៦៣ នាក់ ដែលសាងសង់រោងចក្រផលិតរថយន្ត BYD នៅទីក្រុង Camaçari នៃរដ្ឋ Bahia ក្នុង «លក្ខខណ្ឌដូចទាសករ»។ ការិយាល័យបានបញ្ចេញវិដេអូភស្តុតាង ដែលបង្ហាញថា គ្រែគេងរបស់កម្មករគ្មានពូក បន្ទប់ពួកគេគ្មានកន្លែងដាក់របស់ផ្ទាល់ខ្លួន ខណៈបន្ទប់ទឹក ១ ប្រើគ្នា ៣១ នាក់ ហើយត្រូវក្រោកម៉ោង ៤ ដើម្បីរៀបចំខ្លួនធ្វើការនៅម៉ោង ៥ កន្លះព្រឹក។

MPT បន្តថា កម្មករទាំងនោះត្រូវបានក្រុមហ៊ុនម៉ៅការសំណង់ចិន Jinjiang Construction ជាអ្នកជួលពួកគេពីចិន។ ក្រុមហ៊ុននេះបានរឹបអូសលិខិតឆ្លងដែនរបស់កម្មករ និងកិបប្រាក់ឈ្នួលរបស់ពួកគេទុក រហូតដល់ ៦០ ភាគរយ ហើយព្រមានឱ្យសងថ្លៃសំបុត្រយន្តហោះ បើហ៊ានឈប់ពីការងារ។
ពាក់ព័ន្ធនឹងចំណុចនេះ ក្រុមកម្មករបានបកស្រាយថា ក្រុមហ៊ុនគ្រាន់តែលិខិតឆ្លងដែនរបស់ពួកគេ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនដំណើរការលិខិតអនុញ្ញាតការងារ និងនីតិវិធីផ្សេងទៀត ដែលកម្មករមិនអាចគ្រប់គ្រងដោយខ្លួនឯងបាន ដោយសារបញ្ហាភាសា។
ជាមួយនឹងការច្រានចោលរបស់ BYD ក្រុមហ៊ុន Jinjiang ឯណោះវិញ បាននិយាយថា របាយការណ៍របស់ MPT គឺខុសភាគច្រើនដោយសារតែ «ភាពខុសគ្នានៃវប្បធម៌ បញ្ហាជាមួយនឹងការបកប្រែ និងការយល់ដឹង» ជាពិសេសពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្មករធ្វើការក្នុងលក្ខខណ្ឌដូចទាសករ។ ក្រុមហ៊ុនអះអាងថា ក្រុមកម្មករក៏មានឆន្ទៈនិយាយជាមួយសារព័ត៌មានផ្សេងៗលើបញ្ហានេះផងដែរ។
គួររំឭកថា បន្ទាប់ពី MPT ចេញរបាយការណ៍ ក្រុមហ៊ុន BYD បានអះអាងថា ខ្លួននឹងផ្ដាច់កុងត្រាជាក្រុមហ៊ុន Jinjiang ហើយសិក្សាពីវិធានការសមស្រប។ BYD បន្តថា កម្មករទាំងអស់នឹងដាក់ឱ្យស្នាក់សណ្ធាគារក្បែរការដ្ឋានសំណង់សិន ហើយពួកគេមិនប៉ះពាល់អ្វីទេ បើសុំឈប់ពីការងារ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


