សេដ្ឋកិច្ច
បរិវិត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ជំរុញកិច្ចសហការធុរកិច្ចរវាងសហគ្រាសធុនតូច និងមធ្យមចិន និងកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ (Guizhou) នៅក្រសួងឧស្សាហកម្ម ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់តម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោក Yu Junfang ប្រធានសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ បានលើកឡើងពីបទពិសោធន៍នៃបរិវត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ដោយបានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួចនៅក្នុងប្រទេស ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា AI និង 5G ដើម្បីធ្វើទំនើបកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្ត។
គណៈប្រតិភូដែលមានតំណាងមកពីក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះ បានស្នើកិច្ចសហប្រតិបត្តិការ ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបង្កើតដំណោះស្រាយជាក់លាក់របស់កម្ពុជា។
គណៈប្រតិភូបានបង្ហាញពីគម្រោងជោគជ័យមួយចំនួនក្នុងវិស័យទេសចរណ៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងថ្នាលបច្ចេកវិទ្យាសម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល។

លោក Yu Junfang បានលើកឡើងថា៖ “យើងចង់រៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីផ្សារភ្ជាប់ក្រុមហ៊ុន
បច្ចេកវិទ្យាចិនជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលដៅជំរុញការផ្ទេរចំណេះដឹង និងបង្កើតភាពជាដៃគូដ៏រឹងមាំ។”
លោកក៏បានបង្ហាញចំណាប់អារម្មណ៍របស់សមាគមក្នុងការអនុវត្តគំនិតផ្តួចផ្តើមបច្ចេកវិទ្យារួមគ្នាជាមួយកម្ពុជា ដែលអាចនឹងដាក់ឱ្យដំណើរការដំណោះស្រាបបច្ចេកវិទ្យាមួយចំនួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក ទី៣ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីបានកោតសរសើរជោគជ័យរបស់ខេត្តគ្វីចូវថា ជាគំរូដ៏ល្អមួយ ដោយផ្សារភ្ជាប់នឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ផលិតភាពរបស់ខ្លួន ដោយជំរុញឱ្យឧស្សាហកម្មក្នុងស្រុកចាប់យកបច្ចេកវិទ្យាទំនើបៗ និងប្រើប្រាស់ភាគលាភប្រជាសាស្រ្ត ស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍បច្ចេកវិទ្យា។
លោករដ្ឋមន្ត្រីបានបង្ហាញការគាំទ្រចំពោះគោលដៅរបស់សមាគម ក្នុងការកៀរគរក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យមរបស់ចិន ដើម្បីធ្វើជាដៃគូបង្កើតដំណោះស្រាយសម្រាប់បរិបទកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


