ព័ត៌មានអន្ដរជាតិ
ការទិញឧបករណ៍ផលិតបន្ទះឈីបរបស់ចិន រំពឹងធ្លាក់ចុះឆ្នាំនេះ
ក្រុមហ៊ុនស្រាវជ្រាវបន្ទះឈីបកាណាដា TechInsights បានឱ្យដឹងនៅថ្ងៃពុធនេះថា ការទិញឧបករណ៍ផលិតបន្ទះឈីបរបស់ប្រទេសចិន រំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងរយៈពេល៣ឆ្នាំ នៅពេលឧស្សាហកម្មឈីបចិនកើនឡើងលើសលុប និងប្រឈមមុខកាន់តែខ្លាំងពីការរឹតត្បឹតរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

TechInsights និយាយថា ចិនគឺជាអ្នកទិញឧបករណ៍ផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក យ៉ាងហោចណាស់ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ ដោយក្នុងឆ្នាំ ២០២៤ ចិនបានទិញសរុបជាទឹកប្រាក់ប្រមាណ ៤១ ប៊ីលានដុល្លារ ឬស្មើនឹង ៤០ ភាគរយ នៃការលក់ទូទាំងពិភពលោក។
ប៉ុន្តែនៅឆ្នាំ ២០២៥ ការចំណាយរបស់ចិនរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៣៨ ប៊ីលានដុល្លារអាមេរិក ធ្លាក់ចុះ ៦ ភាគរយ ខណៈចំណែកនៃការទិញទូទាំងពិភពលោកនឹងធ្លាក់ចុះមកត្រឹម ២០ ភាគរយ ដែលវាជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១។ នេះបើតាមការអះអាងរបស់លោក Boris Metodiev ដែលជាអ្នកវិភាគការផលិតបន្ទះឈីបជាន់ខ្ពស់របស់ក្រុមហ៊ុន TechInsights ក្នុងសិក្ខាសាលាអនឡាញមួយ។

លោកបានបន្តថា៖ «យើងអាចមើលឃើញការធ្លាក់ចុះខ្លះនៃការចំណាយរបស់ចិន ដោយសារតែការរឹតត្បឹតការនាំចេញ (របស់សហរដ្ឋអាមេរិក) និងការលើសចំណុះ»។
គួរបញ្ជាក់ថា ចិនគឺជាអ្នកជំរុញកំណើនទូទាំងពិភពលោកសម្រាប់វិស័យឧបករណ៍ផលិតបន្ទះឈីបសកលនៅឆ្នាំ ២០២៣ និង ២០២៤ នៅពេលទីផ្សារឈីបសកលជួបប្រទះនឹងការធ្លាក់ចុះ ដោយសារតែការធ្លាក់ចុះនៃតម្រូវការអេឡិចត្រូនិករបស់អតិថិជន។
ការទិញជាច្រើនរបស់ចិន ធ្វើឡើងដើម្បីស្ដុកទុក ខណៈសហរដ្ឋអាមេរិកបានអនុម័តការរឹតត្បឹតជាបន្តបន្ទាប់ក្នុងគោលបំណងរារាំងចិន មិនឱ្យចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់លោកខាងលិច ដើម្បីអនុវត្តកម្មវិធីយោធារបស់ខ្លួន ដែលអាចគំរាមកំហែងល់សន្តិសុខជាតិអាមេរិក។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


