Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងខ្ចីចិន​ សម្រាប់គម្រោងផ្លូវរថភ្លើង ៨,៣ ប៊ីលាន​ដុល្លារ ​ភ្ជាប់ប្រទេសទាំង២

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូនវៀតណាម​ បាន​ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ​វៀតណាមគ្រោងនឹងខ្ចីប្រាក់ពី​រដ្ឋាភិបាល​ចិន ដើម្បី​ប្រើប្រាស់សម្រាប់​គម្រោងសាងសង់​ផ្លូវរថភ្លើងថ្មី​តម្លៃ ៨,៣ ប៊ីលាន​ដុល្លារ ដែលត​ភ្ជាប់រវាងប្រទេស​ទាំង២​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ Nguyen Hong Minh បានប្រាប់សភាថា៖ «ប្រព័ន្ធផ្លូវរថភ្លើង​បច្ចុប្បន្នរបស់វៀតណាម គឺហួសសម័យ ហើយប្រទេស​ត្រូវការប្រព័ន្ធផ្លូវរថភ្លើង​ថ្មី​ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់ខ្លួន»។ គម្រោងផ្លូវ​រថភ្លើងថ្មី​ តភ្ជាប់ពី​ទីក្រុង​ព្រំដែន Lao Cai កាត់តាម​រដ្ឋធានី​ ហាណូយ ឆ្ពោះទៅកាន់ទីក្រុងកំពង់​ផែរ Haiphong និងត្រូវសាងសង់ឡើងដើម្បីដឹកអ្នកដំណើរ និងទំនិញ​។ ​

បើតាមលោក Minh គម្រោងនេះ​គ្រោង​នឹង​ចាប់ផ្ដើមសាងសង់នៅឆ្នាំនេះ​ និងបញ្ចប់នៅឆ្នាំ ២០៣០។ ចំពោះកម្ចីពីចិន​ លោក​មិនបាន​បញ្ជាក់ជាលម្អិតនោះទេ។

​គួរគូស​បញ្ជាក់ថា​ វៀតណាម​មាន​គម្រោង​កសាងឡើងវិញ​នូវ​ប្រព័ន្ធផ្លូវរថភ្លើងចាស់ៗរបស់​ខ្លួន ហើយ​កន្លងមក​បាន​ទាក់ទង​ទៅចិន​ សម្រាប់​ការផ្តល់មូលនិធិ និងការប្រើប្រាស់បច្ចេកវិទ្យា។

កាលពី​ខែវិច្ឆិកា ឆ្នាំមុន​ សមាជិកសភាវៀតណាម​បានអនុម័តសេចក្ដីសម្រេចចិត្ត​ដើម្បី​ដែលគាំទ្រគម្រោង​ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ ប៊ីលាន​ដុល្លារ ប្រវែង ១ ៥៤១ គីឡូម៉ែត្រ ដែល​តភ្ជាប់ពី​ក្រុងហាណូយ ទៅក្រុងហូជីមិញ និងគ្រោងដាក់ដំណើរការនៅឆ្នាំ ២០៣៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម