ព័ត៌មានអន្ដរជាតិ
ផលិតកម្មឈីបវៀតណាម រំពឹងទទួលប្រយោជន៍ពីគោលនយោបាយ ត្រាំ
នាយករងនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម លោក Võ Xuan Hoài បានអះអាងថា កិច្ចសហប្រតិបត្តិការផលិតកម្មបន្ទះឈីបរបស់វៀតណាមជាមួយសហរដ្ឋអាមេរិក នឹងមិនរងផលប៉ះពាល់ដោយគោលនយោបាយរឹតបន្ដឹងលើការនាំចេញបន្ទះឈីប និងបច្ចេកវិទ្យាអាមេរិក របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការលើកឡើងបែបនេះរបស់អ្នកជំនាញវៀតណាម ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា រដ្ឋបាលរបស់ ត្រាំ កំពុងពិចារណាដាក់ការរឹតត្បឹតលើការលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដល់ប្រទេសចិន ដែលអាចបង្កើនកម្ដៅកាន់តែខ្លាំងសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសទាំង២។ ការណ៍នេះកើតឡើងក្រោយលោក ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ លើទំនិញចិន ហើយគ្រោងនឹងប្រកាសពន្ធលើប្រទេសផ្សេងៗទៀត។
ខណៈអ្វីទាំងអស់នេះបង្កើនក្តីបារម្ភដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល លោក Hoài បាននិយាយយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកចង់បង្កើនការផលិតបន្ទះឈីបទំនើប និងបច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងស្រុក ប៉ុន្តែនឹងនៅតែត្រូវការការផ្គត់ផ្គង់ពីដៃគូរបស់ខ្លួន រួមទាំងវៀតណាមផងដែរ»។ លោកបន្តថា៖ «កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិក រួមទាំងការផលិតបន្ទះឈីប និងគម្រោងនវានុវត្តន៍ផ្សេងទៀត នឹងមិនរងផលប៉ះពាល់ ឬយ៉ាងហោចណាស់ក៏មិនទាន់រងផលប៉ះពាល់ដែរ»។

ផ្ទុយទៅវិញ លោក Hoài បានបន្ថែមថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់អាមេរិក អាចជួយវៀតណាមទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន និងលើកទឹកចិត្តដល់អាជីវកម្មក្នុងស្រុកឱ្យចូលរួមកាន់តែច្រើនក្នុងផលិតកម្មបន្ទះឈីប។ លោកថា វានឹងបង្កើនសមត្ថភាពរបស់វៀតណាមក្នុងការវេចខ្ចប់បន្ទះ ការដំឡើងនិងការសាកល្បង ដែលជាដំណាក់កាលផលិតកម្ម ដែលមិនស្ថិតក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់អាមេរិក។
អ្នកជំនាញដដែលបន្តថា៖ «នាយករដ្ឋមន្ត្រីរបស់យើងបានព្រមានអំពីសង្គ្រាមពាណិជ្ជកម្មសកលដែលអាចកើតឡើងនៅឆ្នាំនេះ។ វាគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏បង្កើតឱកាសជាច្រើនផងដែរ»។ ផលប្រយោជន៍មួយដែលកើតចេញនោះ គឺការផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់រោងចក្រចេញពីចិន ទៅប្រទេសផ្សេងៗរួមទាំងវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


