ព័ត៌មានជាតិ
នៅពេលតែជាង ១ ខែទៀត ទុរេនខ្មែរ ក្នុងទឹកដីខេត្តត្បូងឃ្មុំ ចាប់ផ្ដើមប្រមូលផលហើយ
កសិករភូមិចន្ទូង ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ បញ្ជាក់ថា រយៈពេលជាង ១ ខែ ទៀត គឺ នៅដើមខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ទុរេនមួនថង នឹងចាប់ផ្ដើមប្រមូលផលហើយ។

ពូជទុរេនមួនថង ពូជទុរេនថៃ ប្រែថា “ខ្នើយស្តេច” ជាមួយនឹងគុណភាព ផ្អែមស្អិត ស្ងួត ឈ្ងុយឆ្ងាញ់ ពិសាយ៉ាងមានផាសុកភាព។ លើផ្ទៃដីទំហំ ៦ ហិតា ឆ្នាំទៅប្រមូលផលបានជាង ៤០ តោន។ ឆ្នាំនេះ ម្ចាស់ចម្ការ អះអាងថា ទុរេនផ្លែធំជាងឆ្នាំទៅ ហើយគណនាចំនួនដើម និងផ្លែ អាចប្រមូលផលបានប្រហែល ៧០ តោនឯណោះ។ ចំពោះទីផ្សារ មិនពិបាកលក់ទេ ព្រោះមានម៉ូយចុះប្រមូលទិញបោះដុំក្នុង ១ គីឡូក្រាម តម្លៃ ១ ម៉ឺន ២ ពាន់រៀល និងលក់ជូនប្រជាពលរដ្ឋ ១ គីឡូក្រាម តម្លៃ ១ ម៉ឺន ៨ ពាន់រៀល ផងដែរ។

លោក ហេង ទូច អាយុ ៤៦ ឆ្នាំ ជាអ្នកថែទាំចម្ការទុរេនរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា បានបញ្ជាក់ឲ្យដឹងថា ទុរេនឲ្យផលពេញ មានទំហំដី ៦ ហិតា ដាំចន្លោះឃ្លាតគ្នា ៨ ម៉ែត្រ ក្នុង ១ ដើម ហើយចំនួន ៨៥០ ដើម របៀបដាំត្រូវពូនដីគល់ជុំវិញគល់ កុំឲ្យដក់ទឹក ការពារបាក់តេរីផ្សេងៗ ដែលស៊ីបំផ្លាញដើមវា។ ត្រូវបាញ់ទឹកពេលផ្លែ បាញ់ ១ ថ្ងៃ ខាន ១ ថ្ងៃ ផ្លែធំ ត្រូវចងខ្សែទ្រវាកុំឲ្យជ្រុះ បើមែកណាផ្លែច្រើន ក៏ត្រូវទល់មែក និងចងទ្រមែកផងដែរ។

លោកបានបន្តទៀតថា យោងតាមការថែទាំដិតដល់ស្របតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់ផងនោះ ក្នុងទិន្នផលកម្រិតខ្ពស់ ម្ចាស់ចម្ការបានពង្រីកនូវផ្ទៃដី ១០ ហិតា ដាំបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារក្នុងស្រុក។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានបញ្ជាក់ឲ្យដឹងដែរថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំទុរេន ទំហំ ១ ពាន់ហិតា គឺ កសិករបានដាំទុរេន ៣ ប្រភេទរួមមាន ៖ ពូជមួនថង ពូជមូសាំងគីម និងពូជរី ៩ គ្រប់ទាំង ៧ ស្រុក/ក្រុង ហើយស្រុកដែលបានដាំទុរេនច្រើនជាងគេ គឺស្រុកមេមត់៕
អត្ថបទ ៖ សាន វិឡែម










-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


