ព័ត៌មានជាតិ
អ្នកហាលម្រេចខ្មៅលក់ឆ្នាំនេះ មានទីផ្សារល្អជាងឆ្នាំមុន
ម្រេចខ្មៅដែលប្រជាកសិករធ្វើការដាំដុះ និងហាល សម្ងួត កំពុងមានទីផ្សារល្អ បើប្រៀបធៀបតម្លៃទៅនឹងឆ្នាំកន្លងទៅ គឺខុសគ្នាជិតពាក់កណ្ដាល ធ្វើឲ្យកសិករដែលប្រកបមុខរបរដាំម្រេចសប្បាយរីករាយ និងទទួលយកបាន។

លោក សឿម សុវណ្ណ ជាប្រជាកសិកររស់នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានរៀបរាប់ថា លោកមានផ្ទៃដីចម្ការមួយចំនួន ដែលអាចដាំដុះផលដំណាំដើម្បីចិញ្ចឹមជីវភាពគ្រួសារបាន ប៉ុន្តែសម្រាប់អ្នករស់នៅឃុំស៊ុង ភាគច្រើនតែងប្រកបមុខរបរដាំដើមម្រេច។
លោកថា មុខរបរដាំម្រេចនេះក៏ត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យទទួលបានផលល្អ ព្រោះម្រេចនៅពេលចាប់ផ្ដើមឲ្យផល គឺអាចប្រមូលផលម្រេចខ្ចី ផ្លែណាអន់ៗយើងអាចកាត់លក់បាន ដែលម្រេចខ្ចីនេះគេទិញយកទៅធ្វើជាម្ហូបអាហារជាដើម។

លោកសុវណ្ណ បានបន្ថែមថា លុះដល់ដំណាក់កាលម្រេចចាស់ល្អ គឺចាប់ផ្ដើមកាត់ប្រមូលផល យកមកហាល ដើម្បីធ្វើឲ្យក្លាយទៅជាម្រេចខ្មៅ ក្នុងនោះគេត្រូវបញ្ចូលទៅក្នុងម៉ាស៊ីនកិនដើម្បីឲ្យម្រេចរបេះទង និងបក់រែងយកគ្រាប់ម្រេចសុទ្ធល្អដោយមិនមានកម្ទេចរបស់ទងម្រេចឡើយ ហើយរយៈពេលនៃការហាលគឺប្រមាណបីថ្ងៃប៉ុណ្ណោះ លុះម្រេចក្រៀមស្ងួតល្អអាចលក់ទៅលើទីផ្សារបាន។

ចុងក្រោយ លោកបានបន្ថែមថា សម្រាប់ម្រេចខ្ចីមួយតោន អាចហាលស្ងួតទៅជាម្រេចខ្មៅបានជិត ៣០០ គីឡូក្រាម ហើយកាលពីឆ្នាំកន្លងទៅ ម្រេចខ្មៅលក់បានត្រឹមតែ ១៦.០០០ រៀល ក្នុងមួយគីឡូក្រាម លុះនៅឆ្នាំនេះម្រេចខ្មៅអាចឡើងរហូតដល់ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម ដែលខុសតម្លៃពីឆ្នាំមុនច្រើន និងអាចទទួលយកបាន ដោយមានអ្នកចុះមកទិញដល់ផ្ទះតែម្ដងបើទោះបីជាតំបន់ដែលលោករស់នៅគឺក្បែរនឹងព្រំដែនថៃក៏ដោយ។
ជាក់ស្តែង ចំពោះឈ្មួញដែលចុះមកប្រមូលទិញម្រេចនោះ លោកមិនដឹងថា ឈ្មួញដែលប្រមូលទិញម្រេចខ្មៅទាំងនេះយកទៅលក់ឱ្យប្រទេសជិតខាង ឬក៏លក់ក្នុងស្រុកនោះឡើយ៕
អត្ថបទ : សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


