ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងវ៉ាដាច់ថៃ ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២នៅអាស៊ាន ១ ទសវត្សរ៍ទៅមុខ
របាយការណ៍ថ្មីពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) បានព្យាករថា វៀតណាមនឹងវ៉ាដាច់ថៃនៅឆ្នាំ ២០៣៦ ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ២ របស់អាស៊ីអាគ្នេយ៍ ដោយនៅតែពីក្រោយឥណ្ឌូណេស៊ីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីសប្ដាហ៍មុន។

ក្នុងរយៈពេល ១ ទសវត្សរ៍ទៅមុខដដែល វៀតណាមអាចនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២០ លើពិភពលោក។
របាយការណ៍តារាងសម្ព័ន្ធសេដ្ឋកិច្ចពិភពលោករបស់ CEBR បង្ហាញពីផែនការរយៈពេល ៥ ឆ្នាំបច្ចុប្បន្នរបស់វៀតណាម (២០២១-២០២៥) ដែលរំពឹងថាពីអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ៦,៥ ភាគរយ ក្នុង១ទសវត្សរ៍ទៅមុខ។ កំណើននេះ រំពឹងថានឹងត្រូវបានជួយជំរុញដោយវិស័យផលិតកម្មដ៏រឹងមាំរបស់វៀតណាម ដែលកាន់តែរួមបញ្ចូលទៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់អន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការនាំចេញចម្រុះ។
វៀតណាមក៏មានមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ដែលគោលដៅនេះ ទាមទារឱ្យផលិតផលក្នុងស្រុកវៀតណាមជាមធ្យមសម្រាប់មនុស្សម្នាក់ កើនឡើង ៥ ភាគរយ/ឆ្នាំ។

យ៉ាងណាមិញ របាយការណ៍បានកត់សម្គាល់ថា វៀតណាមប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើនក្នុងការសម្រេចគោលដៅនេះ រួមទាំងការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក និងកំណើននៃចំនួនប្រជាជនវ័យចំណាស់ជាដើម។
បើតាមទិន្នន័យដាច់ដោយឡែកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រឹមឆ្នាំ ២០២៥ វៀតណាមរំពឹងថានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣នៅអាស៊ីអាគ្នេយ៍ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ៥៧១ ប៊ីលានដុល្លារ ដោយឈរនៅពីក្រោយឥណ្ឌូណេស៊ី និងថៃ ប៉ុន្តែនាំមុខម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។
ប្រសិនបើការព្យាកររបស់ CEBR នឹងកើតឡើងពិត នៅឆ្នាំ ២០៣៦ សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនលើសប្រទេសប៉ូឡូញ ស្វីស ស៊ុយអែត បែលហ្សិក និងអូស្ត្រាលី៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


