ព័ត៌មានជាតិ
គយ អនុញ្ញាតឱ្យជំពាក់ការបំពេញបែបបទយ៉ាងយូរ ៣០ ថ្ងៃ ក្រោយទទួលទំនិញ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចអនុញ្ញាតឱ្យជំពាក់បែបបទគយយ៉ាងយូរ ៣០ ថ្ងៃ ក្រោយទទួលទំនិញ ឬគិតចាប់ពីថ្ងៃចុះបញ្ជីកាប្រតិវេទន៍គយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី «ការអនុញ្ញាតឱ្យយកទំនិញចេញ មុនពេលបញ្ចប់ការបំពេញបែបបទបញ្ចេញទំនិញពីគយ»។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ការអនុញ្ញាតឱ្យជំពាក់បែបបទគយ អាចជាកម្មវត្ថុនៃការតម្កល់និមុត្តិធានាជាសាច់ប្រាក់ ឬជាទម្រង់ផ្សេងទៀតតាមការសម្រេចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្របតាមបទប្បញ្ញត្តិនៃប្រកាសស្តីពីនិមុត្តិធានា។ អគ្គនាយកដ្ឋានគយ ត្រូវដោះបន្ទុកនិមុត្តិធានាឱ្យបានឆាប់តាមដែលអាចធ្វើទៅ បានក្រោយពេលពិនិត្យឃើញថាកាតព្វកិច្ចនានា ត្រូវបានបំពេញរួចរាល់។
ក្នុងនោះ ទំនិញនាំចូលដោយជំពាក់បែបបទគយ អាចជាកម្មវត្ថុនៃការត្រួតពិនិត្យរូបវន្ត។ ករណីរកឃើញ នូវភាពខុសគ្នារវាងទំនិញនាពេលប្រកាសនាំចូល និងទំនិញជាក់ស្តែង ត្រូវជាកម្មវត្ថុនៃការបង់ពន្ធនិងអាករ ពិន័យ និងទោសទណ្ឌផ្សេងទៀតតាមច្បាប់ស្តីពីគយ។
ជាក់ស្តែង ចំពោះការអនុញ្ញាតឱ្យជំពាក់បែបបទគយ ត្រូវបានផ្តល់រយៈពេលយ៉ាងយូរ ៣០ថ្ងៃ ក្រោយពេលទទួលទំនិញ ឬគិតចាប់ពីថ្ងៃចុះបញ្ជីកាប្រតិវេទន៍គយលើកលែងតែទំនិញនាំចូលដែលរង់ចាំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញត្រូវបានផ្តល់ជូនរយៈពេលយ៉ាងយូរ ៩០ ថ្ងៃ ដើម្បីឱ្យម្ចាស់ទំនិញ ឬតំណាងធ្វើនិយ័តកម្មសងបែបបទគយ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចពន្យាររយៈពេលជំពាក់បែបបទគយបានចំនួន ១ លើក នៃរយៈពេលដែលត្រូវបានអនុញ្ញាតដំបូង តាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់ម្ចាស់ទំនិញ ឬតំណាង ក្នុងករណីមានហេតុផលសមស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ការពន្យាររយៈពេល ជំពាក់បែបបទគយបន្ថែមទៀតសោត ត្រូវមានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយកម្ពុជា អាចអនុញ្ញាតឱ្យជំពាក់បែបបទគយមិនលើសពី ៥ ជើងដឹកជញ្ជូន។ ការអនុញ្ញាតឱ្យជំពាក់បែបបទគយបន្តទៀតបានលុះត្រាតែម្ចាស់ទំនិញ ឬតំណាង បានធ្វើនិយ័តកម្មសងបែបបទគយចាប់ពីមួយជើងដឹកជញ្ជូនឡើងទៅជាមុន ឬត្រូវតម្កល់និមុត្តិធានាតាមបទប្បញ្ញត្តិជាធរមាន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


