Connect with us

សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន រំពឹងលេចរូបរាងឡើង ៣ ឆ្នាំ ខាងមុខ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេស​កម្ពុជា-ជប៉ុន អាចនឹង​លេចរូបរាងឡើងនៅរយៈពេល ៣ ឆ្នាំ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន​ស្ដីពីលទ្ធផលនៃដំ​ណើរ​ទស្សនកិច្ចការងារនៅប្រទេសជប៉ុនថា សក្តានុពលវិនិយោគនៅកម្ពុជា ដោយធុរជន និងវិនិ​យោគិន​ជប៉ុន អាចទាញយក​ប្រយោជន៍​ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកា​រ​អនុ​​គ្រោះ​ពន្ធរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការវិនិយោគ នៅកម្ពុជា មិនមែន​សម្រាប់​តែ​ទីផ្សារ​កម្ពុជាទេ ប៉ុន្តែក៏សម្រាប់ទីផ្សារតំបន់ផងដែរ ហើយសម្ដេចក៏បានអំពាវនាវដល់វិនិយោគិន​ជប៉ុន​ឱ្យ​​មកវិនិយោគនៅកម្ពុជា ដោយបាន លើកឡើងពីកត្តាអំណោយផលរបស់កម្ពុជា ដែលរួម​មាន ស្ថិរ​ភាពនយោបាយ អត្រាកំណើនម៉ាក្រូសេដ្ឋកិច្ច យន្តការ ថែរក្សានិងដោះស្រាយក្តី​កង្វល់នា​នារបស់​វិនិយោគិនជប៉ុន ច្បាប់វិនិយោគអំណោយផល កម្លាំងពលកម្មវ័យក្មេង និងកត្តាអនុ​គ្រោះ​ពន្ធ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការដោះដូរ​ពាណិជ្ជ​កម្មរវាងកម្ពុជា-ជប៉ុន ខណៈការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង ២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ​២០២៤​កន្លងទៅ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម